ម៉ាឡេស៊ីក្លាយជាម្ចាស់ផ្ទះនៃកម្មវិធីសិក្ខាសាលាសាសនាតាវ-គ្រីស្តសាសនានៅឆ្នាំ២០២៧

វ៉ាទីកង់ញូវបានរាយការណ៍ថា ទីក្រុងគូឈីង នៅក្នុងប្រទេសម៉ាឡេស៊ី នឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីសិក្ខាសាលាសាសនាតាវ-គ្រីស្តសាសនា ក្នុងឆ្នាំ២០២៧ បន្ទាប់ពីកម្មវិធីដ៏សំខាន់នេះបានរៀបចំរួច នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ក្រុមប្រឹក្សាសម្រាប់កិច្ចសន្ទនាអន្តរសាសនារបស់វ៉ាទីកង់ នឹងរៀបចំកម្មវិធីសិក្ខាសាលាសាសនាតាវ-គ្រីស្តសាសនាលើកទី៤ នៅទីក្រុងគូឈីង នៅពាក់កណ្តាលឆ្នាំ២០២៧ បន្ទាប់ពីសន្ទុះថ្មីនៃការចូលរួមអន្តរសាសនា ដែលបង្កើតឡើងដោយសិក្ខាសាលាសាសនាខុងជឺ-គ្រីស្តសាសនាលើកដំបូង ដែលបានប្រារព្ធឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

លោកអគ្គអភិបាល ស៊ីម៉ុន ប៉ុហ្វ (Simon Poh) អភិបាលនៃព្រះសហគមន៍កាតូលិកទីក្រុងគូឈីង ដែលបានចូលរួមក្នុងកិច្ចប្រជុំសាសនាខុងជឺ-គ្រីស្តសាសនាលើកដំបូង នៅថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែសីហា រួមជាមួយមេដឹកនាំសាសនាតាវ-ខុងជឺ លោក អេតេន តាន កុកឆាង (Ethan Tan Kok Chiang) មកពីទីក្រុងគូឈីង។

លោកអគ្គអភិបាលបានពិពណ៌នាអំពីកិច្ចប្រជុំនៅទីក្រុងសេអ៊ូលថាជាឱកាសដ៏មានតម្លៃមួយ ដើម្បីពង្រឹងការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមប្រពៃណីសាសនារបស់អាស៊ី និងពង្រឹងកិច្ចសហការលើបញ្ហាដែលប៉ះពាល់ដល់សង្គម។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា នៅអាស៊ី គ្រីស្តបរិស័ទកាតូលិករស់នៅជាមួយអ្នកកាន់សាសនាជាច្រើន។ លោកមានប្រសាសន៍ថា ការពិភាក្សា និងការផ្លាស់ប្តូរផ្ទាល់នៅសេអ៊ូល ផ្តល់ឱ្យលោកនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីលទ្ធិខុងជឺ ហើយនៅពេលដែលក្រុងគូឈីងរៀបចំកិច្ចប្រជុំនៅពេលខាងមុខនោះ លោកក៏នឹងអាចយល់បន្ថែមអំពីសាសនាតាវទៀតផង។

Daily Program

Livesteam thumbnail
khmer popup image