អ្នកជំនាញពិធីសាសនាឥណ្ឌាជំរុញឱ្យអ្នកមើលថែព្រះវិហារយកចិត្តទុកដាក់ថែរក្សាឧបករណ៍សក្ការៈនានា

អ្នកជំនាញផ្នែកពិធីសាសនាបានជំរុញឱ្យអ្នកមើលថែនិងការពារព្រះវិហារានានាចំនួន ៧៥ នាក់ ឱ្យយកចិត្តទុកដាក់ថែរក្សាឧបករណ៍សក្ការៈនានា ក្នុងសិក្ខាសាលាមួយនៅទីក្រុងមុំបៃ ។

លោកបូជាចារ្យ រ៉ូប៊ីន ហា្វហ្គូស (Robin Fargose) បានមានប្រសាសន៍ទៅកាន់អ្នកមើលថែព្រះវិហារចំនួន ៧៥ នាក់ ដែលមកពីព្រះសហគមន៍ផ្សេងៗគ្នាថា កាលណាយកអ្វីឫវត្ថុណាមួយមកប្រើ ចូរសម្អាតរួចយកវត្ថុនោះទុកដាក់វិញឲ្យត្រឹមត្រូវ ។

សិក្ខាសាលានេះផ្តោតលើការទទួលខុសត្រូវខាងវិញ្ញាណ និងជំនាញជាក់ស្តែងដែលចាំបាច់សម្រាប់តួនាទីជាអ្នកមើលថែព្រះវិហារ ជាពិសេសគឺការថែរក្សា និងការប្រើប្រាស់ឧបករណ៍សក្ការៈ ព្រមទាំងក្រណាត់ប្រើប្រាស់ក្នុងពិធីសាសនាឱ្យបានត្រឹមត្រូវ ក្នុងអំឡុងពេលប្រារព្ធពិធីថ្វាយអភិបូជា ។

លោកបូជាចារ្យ បានសង្កត់ធ្ងន់ថា ការបម្រើនៅមុខអាសនៈមិនមែនគ្រាន់តែជាកាតព្វកិច្ចមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការត្រាស់ហៅ និងជាការបម្រើមួយដែលទាមទារឱ្យមានការលះបង់ ភាពស្មោះត្រង់ វិន័យ និងការគោរព។

លោកបានរំលឹកអ្នកចូលរួមថា ការរៀបចំចិត្តគំនិតតាមរយៈការអធិស្ឋាន ការដាក់ខ្លួន និងការតាំងចិត្តដ៏មុតមាំ គឺមានសារៈសំខាន់ដូចគ្នាទៅនឹងការរៀបចំអាសនៈសម្រាប់ពិធីអភិបូជាដែរ។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការថែរក្សាឧបករណ៍សក្ការៈនានា ដោយក្តីយកចិត្តទុកដាក់ និងការគោរព។

Daily Program

Livesteam thumbnail
khmer popup image