ព្រះសហគមន៍ហ្វីលីពីនមួយរៀបចំកម្មវិធីថែទាំ និងផ្តល់អាហារថ្មីជូនក្រុមកុមារជនជាតិដើមភាគតិច

កម្មវិធីថ្មីមួយដែលដំណើរការដោយព្រះសហគមន៍កាតូលិកនៅហ្វីលីពីន នឹងផ្តល់ការអប់រំកុមារតូច និងអាហារដែលមានជីវជាតិដល់កុមារជនជាតិដើមភាគតិច នៅខេត្ត ហ្សាំបូហ្គា ឌែល ណ័រតេ (Zamboanga del Norte) ភាគខាងត្បូងប្រទេស ហ្វីលីពីន។

កម្មវិធីនេះត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី២៣ ខែតុលា តាមរយៈភាពជា ដៃគូ រវាងអង្គការ Friends of Saint Mary MacKillop, Inc. អាជ្ញាធរមូលដ្ឋាន និងអង្គការ ដៃគូ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងអំឡុងពេលនៃការរៀបចំពិធីបុណ្យជាតិសម្រាប់ជនជាតិដើមភាគតិចរបស់ប្រទេស ហ្វីលីពីន ក្រោមប្រធានបទ «អាហារូបត្ថម្ភ, ភាពឆ្លាតវៃ, ការសិក្សា និងការគោរព» ដែលផ្តោតសំខាន់លើអាហារូបត្ថម្ភ ការអភិវឌ្ឍបញ្ញាស្មារតី ការអប់រំ និងការគោរពគ្នាទៅវិញទៅមក។

គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើតមជ្ឈមណ្ឌលថែទាំកុមារ និងផ្តល់សេវាអាហារូបត្ថម្ភ ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព ដែលកុមារអាចរៀនសូត្រ លេងកម្សាន្ត អភិវឌ្ឍជំនាញចាំបាច់ និងរីកចម្រើន ព្រមទាំងរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ពួកគេ។

ពាក់ព័ន្ធនឹងកម្មវិធីនេះ លោកបូជាចារ្យ ដេន បុនហ្គាត (Dean Bongat) ស្ថាបនិក និងជានាយកប្រតិបត្តិនៃកម្មវិធីនេះ បានមានប្រសាសន៍ថា កុមារគ្រប់រូបសមនឹងទទួលបានឱកាសក្នុងការរៀនសូត្រ រីកចម្រើន និងកសាងអនាគតដ៏ល្អប្រសើរមួយ ដោយមិនគិតពីកាលៈទេសៈ ឬសហគមន៍ដែលពួកគេមកពីណានោះទេ។ លោកបានបន្ថែមថា កម្មវិធីនេះមានគោលបំណងពង្រីកលទ្ធភាពទទួលបានការអប់រំកុមារតូច និងអាហារូបត្ថម្ភត្រឹមត្រូវ សម្រាប់កុមារជនជាតិដើមភាគតិច ដែលរស់នៅក្នុងសហគមន៍ខ្វះខាតការយកចិត្តទុកដាក់។

Daily Program

Livesteam thumbnail
khmer popup image