ពត៌មាន សាលាដំបូងរាជធានីភ្នំពេញ បន្តសាកសួរសកម្មជនចលនាមាតាធម្មជាតិ ចំនួន៥នាក់ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនការទៅលើសកម្មជនចលនាមាតាធម្មជាតិ ចំនួន៥នាក់ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៤ វេលា ម៉ោង ៨:៣០នាទី ព្រឹក ដែលសវនាការនេះបានធ្វើរហូតដល់ ម៉ោង ១៦:៤៦ នាទីល្ងាច លើ ពីបទរួមគំនិតក្បត់ និងប្រមាទព្រះមហាក្សត្រ។
ពត៌មាន មេធាវីជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ដែលជាប្រធាន គណបក្ស កម្លាំងជាតិ ពហិការក្នុងសវនការសាលាឧទ្ធរណ៍ នារសៀលថ្ងៃអង្គារ ទី១១ ខែមិថុនានេះ មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ជាប្រធាន គណបក្ស កម្លាំងជាតិ លោក ជួង ជូងី បានសម្រេចធ្វើពហិការក្នុងសវនការសាលាឧទ្ធរណ៍ លើបណ្តឹងឧទ្ធរណ៍ប្តឹងនឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ។
ពត៌មាន ៥ខែដើមឆ្នាំ២០២៤ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ កើនឡើង ២០,៦៩ ភាគរយដែលមានទឹកប្រាក់ជិត៥ពាន់លានដុល្លារ កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈពេល៥ ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន៤,៨៩ ពាន់លានដុល្លារ។
ជីវិតនិងសង្គម លោកហេនរី ហ្វ៉ដ បិតានៃឧស្សាហកម្មរថយន្តអាម៉េរិក លោកហេនរី ហ្វ៉ដ កើតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៨៦៣ នៅទីក្រុងឌៀប៊ន រដ្ឋមីជីកេន សហរដ្ឋអាម៉េរិក។ លោកទទួលមរណភាពនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៤៧ នៅក្នុងទីក្រុងដដែល។
វិចារណកថា ទោះជាការងារឋានៈធំប៉ុណ្ណាក៏សូមកុំមើលស្រាលការងារអ្នកដទៃ ទោះបីជាអ្នកមានឋានៈបុណ្យសក្តិ និងមុខងារតួនាទីធំប៉ុណ្ណាក៏ដោយសូមកុំមើលស្រាលនិងមើលងាយអ្នកដទៃ ពីព្រោះគ្រប់គ្នាសុទ្ធតែមានការទទួលខុសត្រូវរៀងៗខ្លួន ហើយសុទ្ធតែសំខាន់គ្រប់គ្នានៅក្នុងសង្គមទាំងមូល ។
ពត៌មាន សម្តេចប៉ាប៖ បងស្រីគឺជាសហការីរបស់ព្រះជាម្ចាស់ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថា អស់បងស្រីដែលកំពុងតែបម្រើការងារនៅតាមព្រហសហគមន៍នានា គឺជាសហការីរបស់ព្រះជាម្ចាស់នៅក្នុងការថែរក្សានិងគង្វាលប្រជារាស្រ្តរបស់ព្រះអង្គ ។
ពត៌មាន សម្តេចប៉ាបអប់រំជំនឿនៅកន្លែងដ៏សាមញ្ញមួយនៅទីក្រុងរ៉ូម វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីសប្តាហ៍មុនទ្រង់បានយាងធ្វើការអប់រំជំនឿនៅកន្លែងដ៏សាមញ្ញមួយកន្លែងជាមួយនឹងគ្រីស្តបរិស័ទនៅក្នុងទីក្រុងរ៉ូម ។
ពត៌មាន កាលវិភាគទស្សនកិច្ចរបស់សម្តេចប៉ាបនៅទីក្រុងទ្រីស វ៉ាទីកង់ញូវបានរាយការណ៍ថា ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសចេញហើយនៅកម្មវិធីនៃដំណើរទស្សនៈកិច្ចរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅទីក្រុងទ្រីស (Trieste) ប្រទេសអ៊ីតាលី ។
ពត៌មាន អង្គការសហប្រជាជាតិចេញបញ្ជីទីកន្លែងប្រឈមនឹងទុរភិក្សធ្ងន់ធ្ងរ របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ បានអះអាងថា ហ្គាហ្សា ស៊ូដង់ខាងត្បូង ម៉ាលី និងហៃទី គឺជាតំបន់ដែលកំពុងតែប្រឈមមុខនឹងបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរបំផុត ។
ពត៌មាន កម្ពុជា-ជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គម ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។