មនុស្ស៥ នាក់ត្រូវបានឃាត់ខ្លួននៅមុខព្រះបរមរាជវាំង ដើម្បីសាកសួរ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានប្រាប់ឱ្យដឹងថា នារសៀលថ្ងៃទី១៨ ខែសីហា នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ដែលមានសកម្មភាពគួរឱ្យសង្ស័យ ដើម្បីយកមកសាកសួរ។
លោកបានថ្លែងថា ៖ «មកដល់ពេលនេះ សមត្ថកិច្ចដែលប្រចាំការនៅមុខព្រះបរមរាជវាំងបានហៅបងប្អូនចំនួន៥រូប ដើម្បីសួរនាំពីសកម្មភាពរបស់ខ្លួនដែលមានការសង្ស័យ ដែលខុសពីបងប្អូនដែលមកដើរលេងកម្សាន្តធម្មតា ដែលមានការសម្គាល់ណាមួយដែលការអូសទាញពីក្រុមឆ្វេងនិយម»។
លោក ទូច សុខៈ បានបន្ថែមថា ៖ «ខ្ញុំទុកឱ្យខាងសមត្ថកិច្ចធ្វើការលើរឿងនេះ ប៉ុន្តែយ៉ាងណាក៏សមត្ថកិច្ចរបស់យើងទន់ភ្លន់ អង់អាច មិនចង់ឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋយើងនោះឡើយ ដោយគ្រាន់តែហៅមកសួរនាំតែប៉ុណ្ណោះ ហើយប្រសិនបើចាញ់ឧបាយកល ចាញ់ការឃោសនា ចាញ់ការញុះញង់ គឺសមត្ថកិច្ចនឹងអប់រំណែនាំ ពន្យល់ឱ្យដកខ្លួនចេញពីការចូលអន្ទាក់ទុច្ចរិតនេះ»។
ស្ថានភាពនៅមុខព្រះបរមរាជវាំង នៅពេលនេះគឺមានស្ថានភាពធម្មតា មិនមានការប្រមូលផ្តុំដូចផែនការរបស់ក្រុមឆ្វេងនិយមនោះទេ៕
 

Daily Program

Livesteam thumbnail