សម្តេចប៉ាបប្រកាសពីវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនិងសុំឲ្យមានបទឈប់បាញ់នៅហ្គាហ្សា
ក្នុងអំឡុងពេលដែលបានថ្លែងទៅកាន់គ្រីស្តបរិស័ទនាថ្ងៃបុណ្យព្រះនាងម៉ារីយាងឡើងថានបរមសុខ សម្តេចប៉ាបហ្រ្វងស៊ីស្កូបានប្រកាសនូវវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅហ្គាហ្សា ហើយបានអំពាវឲ្យមានបទឈប់ បាញ់មួយជាស្ថាពរ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការព្រួយបារម្មណ៍ និងទុក្ខព្រួយរបស់ប្រជាជនដែលរងទុក្ខដោយសារជម្លោះ និងសង្រ្គាមសម្តេចប៉ាប រំលេចថាវិបត្តិមនុស្សធម៌នៅហ្គាហ្សា គឺកំពុងតែកាន់តែធ្ងន់ធ្ងរ ហើយទ្រង់ក៏បានលើកឡើងនូវការបន្តរងទុក្ខលំបាករបស់ប្រជាជននៅកន្លែងផ្សេងៗ ទាំងអស់នៅមជ្ឈិមបូព៌ា អ៊ុយក្រែន ស៊ូដង់ និងមីយ៉ាន់ម៉ា។
សម្តេចប៉ាបបានរំលឹកប្រជាជនអ៊ុយក្រែន មជ្ឈិមបូព៌ា ប៉ាឡេស្ទីន អ៊ីស្រាអែល ស៊ូដង់ និងមីយ៉ាន់ម៉ា អំពីសន្តិភាព ហើយទ្រង់ បានអធិស្ឋានថា សូមអោយព្រះនាងម៉ារីដែលជា ក្សត្រីនៃសន្តិភាពដែលយើងសញ្ជឹងគិតនៅថ្ងៃនេះក្នុងសិរីរុងរឿងនៃថានព្រះបរមសុខ សូមទទួលនូវការលួងលោមនិងបង្ហាញផ្លូវឈានទៅរក ភាពស្ងប់ស្ងាត់និងភាពសុខដុមរមនានៅតំបន់ដែលមានជម្លោះទាំងឡាយ។
សម្តេចប៉ាបក៏បានអធិស្ឋានជាពិសេសសម្រាប់ប្រជាជនដែលរងទុក្ខវេទនានៅហ្គាហ្សាដែលជាកន្លែងដែលវិបត្តិមនុស្សធម៌បានឈានដល់កម្រិតមហន្តរាយ។ ទ្រង់បានអំពាវនាវឱ្យមាន "បទឈប់បាញ់នៅគ្រប់ផ្នែកទាំងអស់ ហើយក៏លើកទឹកចិត្តឲ្យមានការដោះលែងចំណាប់ខ្មាំង និងសម្រាប់ជំនួយដល់ប្រជាជនដែលកំពុងហត់នឿយនឹងការតស៊ូនៅក្នុងសង្រ្គាម។
សម្តេចប៉ាបក៏បានលើកទឹកចិត្តដល់រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីជៀសវាងការកើនឡើងណាមួយនៅក្នុងជម្លោះ ហើយថា "ផ្លូវនៃការចរចា" ត្រូវតែបន្ត ដូច្នេះសោកនាដកម្មនេះអាចត្រូវបានបញ្ឈប់។ ទ្រង់បានដាក់ប្រកាសជាថ្មីម្តងទៀត នៅក្នុងសង្រ្គាមទាំងអស់តែងតែបរាជ័យ៕