សាកលវិទ្យាល័យប៊ូរផា កាលពីថ្ងៃទី១១-១២ មករា កន្លងទៅ បានរៀបចំព្រះរាជពិធីព្រះរាជទានសញ្ញាបត្រដល់និស្សិត ដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ។ ជាមួយគ្នានោះ មាននិស្សិតកម្ពុជាជាច្រើន ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យប៊ូរផា បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមក្នុងព្រះរាជពិធីមួយនេះ។ ក្នុងនោះដែរ មាននិស្សិតកម្ពុជាចំនួន ៨រូប ទទួលបានមេដាយមាស ក្រោយពេលបញ្ចប់ការសិក្សាផងដែរ។