សម្តេចប៉ាបជួបគ្រូអបរំជំនឿម្នាក់បន្ទាប់ពីជាប់គុក៣៣ ឆ្នាំ
សម្តេចហ្រ្វង់ស៊ីស្កូបានយាងទទួលសាវនាការជាលក្ខណៈ ឯកជនជាមួយ លោក បេនីយ៉ាមីណូ ហ្សនឆេដូ ( Beniamino Zuncheddu) គ្រូអប់រំជំនឿជនជាតិអ៊ីតាលីម្នាក់ ដែលបានជាប់គុក ៣៣ ឆ្នាំពីបទសម្លាប់មនុស្ស ៣ នាក់ក្នុងឆ្នាំ ១៩៩១ ប៉ុន្តែត្រូវបានដោះលែងកាលពីខែមករាកន្លងទៅដោយសារកាត់ទោសច្រឡំ។
លោក បេនីយ៉ាមីណូ ហ្សនឆេដូ ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ១៩៩១ នៅអាយុ ២៦ ឆ្នាំ ហើយឥឡូវនេះមានអាយុ ៦០ ឆ្នាំនិយាយថាគាត់បានលើកលែងទោសដល់បុគ្គលដែលបានកំណត់ថាគាត់ជាឃាតករបីនាក់ ប៉ុន្តែក្រោយមកគេបានដកការចោទប្រកាន់វិញ។
សាលាឧទ្ធរណ៍របស់ប្រទេសអ៊ីតាលីបានលើកលែងទោសលោក លោក បេនីយ៉ាមីណូ ហ្សនឆេដូ ក្នុងខែមករា ឆ្នាំ ២០២៤ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ។
លោក បេនីយ៉ាមីណូ ហ្សនឆេដូ ជាសហអ្នកនិពន្ធសៀវភៅជាមួយមេធាវីរបស់គាត់ដែលមានចំណងជើងថា ខ្ញុំគឺជាជនរងគ្រឡ(I Am Innocent) ដែលគាត់បានបង្ហាញជូនសម្តេចប៉ាបនៅក្នុងជំនួបកាលពីថ្ងៃសុក្រ។
នៅក្នុងសៀវភៅរបស់គាត់ លោក បេនីយ៉ាមីណូ ហ្សនឆេដូ បានរៀបរាប់ពីបទពិសោធន៍សោកនាដកម្មដែលគាត់បានស៊ូទ្រាំអស់រយៈពេលជាយូរមកហើយ។ គាត់បានចំណាយពេលវេលានៅក្នុងគុកចំនួនបីផ្សេងគ្នា ជួនកាលចែករំលែកបន្ទប់តូចមួយជាមួយមនុស្ស ១១ នាក់ ដោយប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងសូម្បីតែក្នុងការងូតទឹក និងដេក។
នៅក្នុងអំឡុងពេលនោះ លោកតែងតែចំណាយពេលវេលា អប់រំសីលធម៌ដល់អ្នកទោសផ្សេងៗទៀត ហើយជាពិសេសគឺការអធិដ្ឋានសុំកម្លាំងចិត្តពីព្រះជាម្ចាស់ និងការគាំទ្រពីក្រុមគ្រួសារគាត់ ។
នៅក្នុងសៀវភៅនោះ លោកបាននិយាយថា លោកបានលើកលែងទោសដល់បុគ្គលដែលបានចោទប្រកាន់គាត់ថាជាឃាតក ហើយក្រោយមកបានដកការចោទប្រកាន់របស់គាត់វិញ។