សម្តេចប៉ាបមិនបំភ្លេចក្រុមជនរងគ្រោះដែលកំពុងឆ្លងមេរោគអុតស្វា
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលថ្លែងទៅកាន់គ្រិស្តបរិស័ទដែលប្រមូលផ្តុំគ្នានៅទីលានសន្តសិលា សម្តេចប៉ាបបានរំលេចនិងរំលឹកអំពីជនរងគ្រោះដែលកំពុងតែប្រឈមមុខនឹងការឆ្លងរីករាលដាលនៃជំងឺអុតស្វា នៅអាហ្វ្រិក ជាពិសេសគឺនៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ។
នៅពេលនេះ អ្នកជំងឺអុតស្វា Mpox កំពុងរីករាលដាលខ្លាំង ជាពិសេសនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលកំពុងតស៊ូជាមួយនឹងការផ្ទុះឡើងរហូតដល់អង្គការសុខភាពពិភពលោកប្រកាសគ្រាអាសន្នផ្នែកសុខភាពសកលសម្តេចប៉ាបបានមានបន្ទូលរំលឹកនិងលើកទឹកចិត្តរបស់ទ្រង់ចំពោះជនរងគ្រោះទាំងអស់ដែលកំពុងតែឆ្លងជំងឺនេះ ។
សម្តេចប៉ាបក៏បានថ្លែងថា ទ្រង់គឺបានកំពុងតែអធិដ្ឋានជូនអស់ជនរងគ្រោះដែលកំពុងតែទទួលរងនូវការរីករាលដាលនៃជំងឺនេះ ហើយបាលលើកទឹកចិត្តឱ្យរដ្ឋាភិបាល និងឧស្សាហកម្មឯកជនចែករំលែកបច្ចេកវិទ្យា និងការព្យាបាលដែលមានប្រសិទ្ធិភាព ដើម្បីកុំឱ្យនរណាម្នាក់ខ្វះការថែទាំវេជ្ជសាស្រ្ត ។
ក្រៅពីនោះសម្តេចប៉ាបក៏បានផ្តល់នូវពាក្យពេជ្រលើកទឹកចិត្តដល់ប្រជាជននីការ៉ាហ្គាដែលកំពុងតែរស់នៅក្នុងស្ថានភាពសង្កត់ ដោយសុំឱ្យពួកគេបន្តក្តីសង្ឃឹមលើព្រះយេស៊ូ។