សម្តេចប៉ាបអំពាវនាវឱ្យមានសេរីភាពសាសនានៅអ៊ុយក្រែន

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៤ បាន បង្ហាញពីការភ័យខ្លាចរបស់ទ្រង់ចំពោះការសម្រេចចិត្តរបស់ទីក្រុងគៀវ ចេញបម្រាមដល់ការប្រតិបត្តិសាសនាតាមជំនឿដែលមានឥទ្ធិពលសេសសល់ពីរុស្ស៊ី  ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប​អំពាវនាវ​ថា សូមកុំ​ឲ្យ​វិហារ​គ្រិស្ត​សាសនា​ត្រូវ​បាន​គេ​លុប​ចោល​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល។

សម្តេចប៉ាបបានសម្តែងការភ័យខ្លាចរបស់ទ្រង់ទាក់ទងនឹងសេរីភាពសាសនាក្នុងប្រទេសអ៊ុយក្រែនដោយយោងទៅលើការសម្រេចចិត្តរបស់សភានៅក្នុងពេលថ្មីៗនេះ ក្នុងការសម្រេចហាមឃាត់ព្រះវិហារគ្រិស្តអូដូដក់ដែលភ្ជាប់ឫមានទំនាក់ទំនងនឹងព្រះវិហារនៅប្រទេសរុស្ស៊ី  ។

សម្តេចប៉ាបបានមានបន្ទូលថា ទូលបង្គំជាខ្ញុំនឹង​បន្ត​តាម​ដានការ​ប្រយុទ្ធ​គ្នា​នៅ​អ៊ុយក្រែន និង​សហព័ន្ធ​រុស្ស៊ី។ ហើយក្នុងការគិតអំពីច្បាប់ដែលទើបអនុម័តក្នុងប្រទេសអ៊ុយក្រែន ទូលបង្គំជាខ្ញុំខ្លាចសេរីភាពរបស់អ្នកដែលអធិស្ឋានដល់ព្រះជាម្ចាស់ត្រូវបៀតបៀន ព្រោះអ្នកដែលអធិស្ឋានពិតប្រាកដតែងតែអធិស្ឋានសម្រាប់ទាំងអស់គ្នា។

សម្តេចប៉ាបបានមានបន្ទូលថា បុគ្គល​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​សារ​ការ​អធិស្ឋានទេ  ប្រសិន​បើ​អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់​លើ​ប្រជារាស្ត្រ​របស់​ខ្លួន អ្នក​នោះ​នឹង​មាន​ទោស ប៉ុន្តែ​អ្នក​នោះ​មិន​អាច​ប្រព្រឹត្ត​អាក្រក់​បាន​ឡើយ ដោយ​សារ​គាត់​បាន​អធិស្ឋាន។ ដូច្នេះ សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​អធិស្ឋាន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អធិស្ឋាន​ក្នុង​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ជាសាសនា ​របស់​ពួកគេ ។ សូម​កុំ​ឲ្យ​ព្រះវិហារ​គ្រិស្តសាសនា​ត្រូវ​បាន​គេ​លុប​ចោល​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល។ ព្រះវិហារមិនត្រូវប៉ះពាល់ទេ!”

Daily Program

Livesteam thumbnail