នៅពេលដែលជួបវិបត្តិធ្លាក់ចំណូលគឺមានតែអត់ធ្មត់និងតស៊ូប៉ុណ្ណោះ

កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​ដែរ កំពុង​ជួប​ប្រទះ​នឹង​ភាព​លំបាក​ខាង​សេដ្ឋកិច្ច ដែល​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។ ការធ្លាក់ចុះនេះបាននាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃសកម្មភាពអាជីវកម្ម ការបាត់បង់ការងារ និងអស្ថិរភាពហិរញ្ញវត្ថុ ។ ក្នុងគ្រាដ៏លំបាកបែបនេះ គឺមានតែភាពអត់ធ្មត់និងតស៊ូជំនៈហើយឧស្សាហ៍ព្យាយាមប៉ុណ្ណោះទើបអាចជំនៈការលំបាកទាំងឡាយបាន ។​

នៅក្នុងស្ថានភាពនេះជាដំបូង និងសំខាន់បំផុត ការធ្វើពិពិធកម្មប្រភពចំណូលគឺចាំបាច់ណាស់។ អ្នកដែលបានបាត់បង់ការងារចម្បងយើងគួរតែពិចារណាស្វែងរកឱកាសការងារជំនួស ទោះបីជាការងារនោះមិនចំ ជំនាញ មិនត្រូវនឹងចំណង់ចំណូលចិត្ត ហើយប្រាក់ខែតិចជាងពីមុនក៏ដោយចុះ។ នៅក្នុងស្ថានភាពនេះ អាចច្នៃគំនិតបង្កើតមុខរបរដោយខ្លួនឯងក៏បានទោះជារបរនោះតូចតាចយ៉ាងណក៏ដោយសំខាន់អាចរកចំណូលចូលគ្រួសារចិញ្ចឹមប្រពន្ធកូនបានរស់ ។​

ក្រៅពីអ្នកដែលបម្រើការងារឲ្យគេ ប្រសិនអ្នកជាអ្នករកស៊ីភាពជាសហគ្រិនដែលដួលរំលំ អាចក្រោកឡើងវិញបានចាប់តាំងខ្នាតតូច។ ចំណុចចាប់ផ្តើមពីតូចទៅធំគួរតែកុំរំលង ហើយត្រូវតែធ្វើដោយការទទួលខុសត្រូវដោយការស្រលាញ់ហ៊ានប្រឈមមុខនឹងការពិតដោយទុកភាពអាម៉ាសនិងអ្វីដែលមានពីមុននៅមួយដោយឡែក ។

ជាងនេះទៅទៀត វាមានសារៈសំខាន់ណាស់ក្នុងការកំណត់អាទិភាពលើការគ្រប់គ្រងលុយកាក់។  ការរៀបចំលុយ ដោយប្រុងប្រយ័ត្នគឺពិតជាចាំបាច់ ។ សូមប្រឹងប្រែង កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងផ្តោតលើតម្រូវការណាដែលសំខាន់សម្រាប់ ជួយគ្រួសារពង្រីកធនធានដែលមានកម្រិតរបស់ខ្លួន ។

ជាទូទៅមនុស្សដែលបាត់បង់មុខរបរបាត់បង់ការងារជីវិតពិតជាស្មុគស្មាញ ហើយតែងតែរស់ដោយការធុញថបនឹងប្រឈមមុខនឹងបញ្ហាសំពាធផ្លូវចិត្ត ដែលនាំឲ្យគិតខ្លី ។

សូមកុំគិតខ្លី ការគិតខ្លីបែបនោះគឺជាការបរាជ័យស្តារមិនឡើងឡើយ ។ នៅក្នុងស្ថានភាពនេះការរក្សាផ្នត់គំនិតឲ្យវិជ្ជមាន និងស្ងប់ស្ងាត់គឺជារឿងមួយ ។ ប្រើប្រាស់ធនធានដែលនៅសល់ផ្សារភ្ជាប់និងបទពិសោធន៍ ហើយរិះរកឲ្យគ្រប់មធ្យោបាយដើម្បីយកទៅវិនិយោគឫ អភិវឌ្ឍន៍ចំណុចនោះឡើងវិញ ។ ការធ្លាក់ចុះសេដ្ឋកិច្ច ខណៈពេលដែលមានការប្រកួតប្រជែង ក៏បង្ហាញពីឱកាសសម្រាប់យើងនៅក្នុងការសាកល្បងជំនាញឫអាជីពថ្មី ។

ការរៀនជំនាញថ្មីៗ ជាពិសេសអ្នកដែលទាក់ទងនឹងទីផ្សារការងារដែលកំពុងវិវត្ត អាចបង្កើនលទ្ធភាពការងារ និងបើកទ្វារទៅរកឱកាសថ្មីៗនាពេលអនាគត។

សរុបសេចក្តីមក ខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចវាលំបាកសូមកុំធ្វើឲ្យចិត្តរបស់យើងវាពិបាកទៅតាមនោះ ។ សូមប្រែក្លាយអ្វីដែលពិបាកទៅជាកាលានុវត្តភាព​ ដើម្បីអាចនឹងចាប់យកឱកាសដើម្បីស្តារនិងក្រោយឈរឡើងវិញ ។ យើងដូលនៅថ្ងៃនេះកុំដួលមួយជីវិត ។

 

Daily Program

Livesteam thumbnail