សម្តេចប៉ាប៖ យើងមិនអាចរក្សាព្រះគ្រីស្តទុកសម្រាប់តែខ្លួនយើងបានទេ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលរំលឹកគ្រិស្តបរិស័ទថា ប្រសិនបើយើងទាំងអស់គ្នាមានឱកាសបាន ជួបនឹងព្រះគ្រីស្តគឺយើងទាំងអស់គ្នាមិនអាចរក្សាដំណឹងល្អនេះទុក្ខសម្រាប់តែយើងទាំងអស់គ្នាបានឡើយ  យើងត្រូវតែប្រកាសដំណឹងល្អនេះ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះ គឺដើម្បីពន្យល់គ្រិស្តបរិស័ទឲ្យរកឲ្យឃើញឡើងវិញនូវសេចក្តីស្រឡាញ់គ្រិស្តបរិស័ទ ក្នុងការចំណាយពេលវេលាជាមួយព្រះគ្រីស្ទ និងធ្វើជាបេសកជននៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នកដ៏ទៃ ។

នៅក្នុងសារផ្ញើទៅកាន់សមាជជាតិរបស់ប្រជាជនម៉ាដាហ្គាស្កា នៅចុងសប្តាហ៍នេះសម្តេចប៉ាបបានមាន បន្ទូលថា “ទូលបង្គំជាខ្ញុំសូមលើកទឹកចិត្តឱ្យគំនិតផ្តួចផ្តើមនានាដែលមានគោលបំណងនាំកូនប្រុសកូនស្រីនៃសហគមន៍គ្រិស្តបរិស័ទរបស់អ្នកត្រឡប់ទៅរកចំណុចសំខាន់វិញ ដោយជួយពួកគេឱ្យរកឃើញឡើងវិញនូវអារម្មណ៍នៃការថ្វាយបង្គំព្រះជាម្ចាសើ និងបំណងប្រាថ្នាចង់ចំណាយពេលជាមួយព្រះគ្រីស្ទ"។

ជាមួយនឹងគំនិតនេះ សម្តេចប៉ាបបានមានបន្ទូលថា ទ្រង់បានចូលរួមជាមួយគ្រិស្តបរិស័ទនៅក្នុងការអធិស្ឋាន និងបានពង្រីកការស្វាគមន៍ជាបងប្អូនដល់អ្នកចូលរួមទាំងអស់ ដោយបន្ថែមថាការជួបជុំនេះមានសារៈសំខាន់ជាពិសេសនៅពេលយើងរៀបចំសម្រាប់សម័យប្រជុំទីពីរនៃសន្និបាទរបស់ព្រះសហគមន៍

ទ្រង់បានមានបន្ទូល ថា "សូមឱ្យឱកាសនេះជួយអ្នកឱ្យរកឃើញឡើងវិញនូវសារៈសំខាន់នៃការជួបប្រជុំ ការអធិស្ឋាន និងការចូលរួមជាមួយអ្នកដទៃ និងសម្រាប់អ្នកដទៃក្នុងការដើរតាមគន្លងរបស់ព្រះយេស៊ូវ "

Daily Program

Livesteam thumbnail