ឆ្នាំនៃមហាករុណាទិគុណ២០២៥ជា 'ផ្លូវនៃក្តីសង្ឃឹម' នៅក្នុងគ្រាដែលមានបញ្ហា

លោកអគ្គអភិបាល រីណូ ហ្វីស៊ីសេឡា ( Rino Fisichella) អ្នកទទួលខុសត្រូវមួយរូបនៅក្រសួងប្រកាស ដំណឹងល្អនៃសន្តអសនៈបាន ពន្យល់ពីសារៈសំខាន់នៃក្តីសង្ឃឹមនៅក្នុងឆ្នាំ អំណរសប្បាយខាងមុខនេះ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលបានចែករំលែកអំពីគោលបំណងនៃកម្មវិធីរៀបចំឆ្នាំនៃអំណរសប្បាយនៅក្នុងកិច្ចប្រជុំ Rimini នៅក្នុងសប្តាហ៍កន្លងទៅ ។

លោកអគ្គអភិបាលបានលើកឡើងថា ក្តីសង្ឃឹម និងការអភ័យទោស គឺជាមូលបទនៃ កម្មវិធីរៀបចំឆ្នាំនៃមហាករុណាទិគុណ២០២៥។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា មូលបទនេះសំខាន់ពីព្រោះថា "បើគ្មានក្តីសង្ឃឹម យើងមិនអាចយល់ពីខ្លឹមសារនៃជីវិតបានទេ" ។

លោកអគ្គអភិបាលបាននិយាយថា "ក្តីសង្ឃឹម" មានសារៈសំខាន់សម្រាប់ជីវិតគ្រិស្តបរិស័ទ ពីព្រោះវាក្តោបទាំងអត្ថន័យមៃជីវិតរួមជាមួយនឹងសេចក្តីជំនឿ និងសេចក្តីសប្បុរស ហើយជាពិសេសគឺវាតំណាងឱ្យផ្លូវជីវិតរបស់អ្នកដើរតាមព្រះយេស៊ូ ។

លោកអគ្គអភិបាលបានពន្យល់ថា ប្រភពដើមនៃសេចក្តីប្រកាសរបស់ព្រឹត្តិការណ៍ឆ្នាំនៃអំណរសប្បាយគឺស្ថិតនៅក្នុងការរួបរួមនៃធាតុពីរគឺ ក្តីសង្ឃឹម និង សមត្ថភាពក្នុងការផ្តល់ឱ្យ ការផ្តល់ជូន ការចូលរួមក្នុងការអនុវត្ត សញ្ញាជាក់ស្តែងនៃក្តីសង្ឃឹម" ។

លោកអគ្គអភិបាល ​បាន​រំឭក​ថា ក្តីសង្ឃឹម​ជាប់​ពាក់ព័ន្ធ​នឹង « ដំណើរ​ផ្ទាល់ខ្លួន​សម្រាប់​ព្រះសហគមន៍ ​ទាំងមូល សម្រាប់​មនុស្សជាតិ ដែល​ជា​មូលហេតុ​ដែល​យើង​ធ្វើ​ធម្មយាត្រា ។ ជា​ពិសេស​ក្នុង​ពេល​វេលា​ ដែល​ពិភពលោកកំពុងប្រឈមនឹង ​អំពើ​ហិង្សា​ជា​រៀង​រាល់​ថ្ងៃ»

Daily Program

Livesteam thumbnail