សម្តេចប៉ាបឡេអូទី១៤អំពាវនាវឲ្យមានសន្តិភាពនៅបីកន្លែង

សម្តេច​ប៉ាប ឡេអូទី១៤បាន អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​មីយ៉ាន់ម៉ា និងសន្តិភាព​ក្នុង​ទឹកដី​ដែល​ហែកហួរ​ដោយ​សង្រ្គាមដូចជានៅអ៊ុយក្រែន​ និង​ហ្គាហ្សា។​​

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបាន អំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអធិស្ឋានសុំសន្តិភាពនៅក្នុងទឹកដីដែលហែកហួរដោយសង្រ្គាម ជាពិសេសនៅអ៊ុយក្រែន និងដែនដីបរិសុទ្ធនៅចុងបញ្ចប់នៃកម្មិវិធថ្វាយអភិបូជានៅទីលាន សន្តសិលាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

សម្តេចប៉ាបឡេអូបានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជម្លោះបានផ្ទុះឡើងចាប់តាំងពីខែឧសភា ឆ្នាំ ២០២១ ដោយបានពិពណ៌នា ពីប្រទេសនៅអាស៊ីអាគ្នេយ៍នេះថា "គួរឱ្យព្រួយបារម្ភ"។

សម្តេចប៉ាបឡេអូក៏បានមានបន្ទូលសោកស្ដាយចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ និងការទម្លាក់គ្រាប់បែកពីលើអាកាសប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ និងបង្ហាញពីភាពស្និទ្ធស្នាលរបស់ទ្រង់ចំពោះអ្នកដែលរងទុក្ខដោយសារអំពើហិង្សា និងការលំបាកនៅអ៊ុយក្រែន ​ផងដែរ។

សម្តេចប៉ាបបានមានបន្ទូលថា ទូលបង្គំជាខ្ញុំ​បន្ត​ការ​អំពាវ​នាវ​ដោយ​អស់​ពី​ចិត្ត​សម្រាប់​បទ​ឈប់​បាញ់​ជា​បន្ទាន់ និង​មាន​ប្រសិទ្ធ​ភាព និងទូលអង្វរសូម​ឲ្យ​ឧបករណ៍​នៃ​សង្គ្រាម​ផ្តល់​ផ្លូវ​ដល់​សន្តិភាព​តាមរយៈ​ការសន្ទនា​រួម​និង​ស្ថាបនា​។

សម្តេចប៉ាប​បាន​មានបន្ទូល ​ថា “សូម​ព្រះ​ប្រទាន​ឲ្យ​អ្នក​ដឹក​នាំ​ទាំង​អស់​មាន​ប្រាជ្ញា និង​ការ​ព្យាយាម​ដើម្បី​ឈាន​ទៅ​មុខ​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ដ៏​ត្រឹម​ត្រូវ និង​ស្ថិត​ស្ថេរ”៕

Daily Program

Livesteam thumbnail