ព្រះសហគមន៍កាតូលិកភូមិភាគ ទីក្រុងសៀងហៃរៀបចំពិធីតែងតាំងអភិបាលឧបត្ថម្ភកថ្មី

លោកបូជាចារ្យ ជៀនលីន វូ (Jianlin Wu ) ត្រូវបានតែងតាំងជាលោកអភិបាលឧបត្ថម្ភកនៃព្រះសហគមន៍កាតូលិកនៃទីក្រុងសៀងហៃ។
ពិធីនេះត្រូវបានគេដឹងថា បានរៀបចំឡើង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥ នៅព្រះវិហារ St. Ignatius ក្នុងសង្កាត់ ស៊ូជៀហូ ( Xujiahui )ទីក្រុងសៀងហៃ។
ពិធីតែងតាំងនេះត្រូវបានរៀបចំឡើង ដ៏ឧឡារិកនេះ ក្រោមអធិបតីភាព លោក សេន ប៊ីន (Shen Bin) ប្រធានអន្តរសភានៃព្រះវិហារកាតូលិកក្នុងប្រទេសចិន និងជាអនុប្រធានសមាគមអ្នកស្នេហាជាតិកាតូលិកចិន (CCPA)និងអភិបាលនៃព្រះសហគមន៍នៅចិនមកពីភូមិភាគមួយចំនួនទៀតផងដែរ។
លោកអភិបាល ជៀនលីន វូ ជាគ្រីស្តបរិស័ទដែលកើតនៅខែមករា ឆ្នាំ១៩៧០ នៅក្នុងទីក្រុងសៀងហៃផ្ទាល់។ លោកបានចូលសិក្សាទ្រឹស្ដីនៅសាលាទេវវិទ្យា Sheshan ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៦ហើយត្រូវបានតែងតាំងជាបូជាចារ្យនៅខែវិច្ឆិកា ឆ្នាំ ១៩៩៧។
លោកអភិបាលគឺជាបុព្វជិតដែលបានបម្រើកិច្ចការជាច្រើននៅក្នុងព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសចិន៕
Daily Program
