ការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺជាការចាំបាច់សម្រាប់មនុស្សជាតិ

លោកអគ្គអភិបាល ហ្គាព្រីអែល កាហ្សា ( Gabriele Caccia )ដែលជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ សន្តអាសនៈប្រចាំអង្គការសហប្រជាជាតិ បានជំរុញជាថ្មីឲ្យសហគមន៍អន្តរជាតិឱ្យធ្វើការឆ្ពោះទៅរកការទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរ។

ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី​២១ ខែតុលា លោកអគ្គអភិបាល បានអំពាវនាវឱ្យសហគមន៍អន្តរជាតិទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរ និងធ្វើការឆ្ពោះទៅរកការលុបបំបាត់អាវុធទាំងនេះ។

លោកបាននិយាយថា "សន្តអាសនៈ បញ្ជាក់ពីការជឿជាក់ឥតងាករេរបស់ខ្លួនថា កិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង កម្រិត កាត់បន្ថយ និង ការលុបបំបាត់អាវុធនុយក្លេអ៊ែរ មិនមែនជាការរំពឹងទុកដែលមិនប្រាកដប្រជានោះទេ ប៉ុន្តែជាលទ្ធភាព និងជាកត្តាចាំបាច់ខាងសីលធម៌ជាបន្ទាន់របស់មនុស្សជាតិត្រូវគិត។

លោកអគ្គអភិបាលបាននិយាយថា "សន្តិភាពមិនអាចត្រូវបានបង្កើតឡើងនៅលើការគំរាមកំហែងរតាមការបំផ្លិចបំផ្លាញនោះទេ ហើយ ស្ថិរភាពក៏មិនអាចកើតចេញដោយការគំរាមកំហែងគ្នាទៅវិញទៅមកនោះដែរ ។ សន្តិភាពជាតម្លៃខាង សីលធម៌៕

Daily Program

Livesteam thumbnail