កុមារនិងគ្រីស្តបរិស័ទនៅមីយ៉ាន់ម៉ាអបអរទិវាសាសនទូតពិភពលោក

ទោះបីជាកុមារនិងប្រជាពលរដ្ឋក៏ដូចជាគ្រីស្តបរិស័ទនៅតែបន្តរងទុក្ខទោសជាបន្តបន្ទាប់ក៏ដោយក៏ពួកគេជាង មួយពាន់ នាក់បានជួបជុំគ្នាអបអរទិវាសាសនទូតពិភពលោក។
វ៉ាទីកង់ញូវបានរាយការណ៍ថា ពិធីនេះបានរៀបចំឡើងកាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ នៅអគ្គភូមិភាគ យ៉ាងហ្គោន។
ពិធីនេះបានរៀបចំឡើងស្របតាមការរៀបចំនិងផ្តួចផ្តើមឡើងដោយលោកកាឌីណាល់ ឆាល មោង បូ (Charles Maung Bo ) នៃព្រះសហគមន៍កាតូលិក ប្រទេសមីយ៉ាន់ម៉ា។
នាឱកាសនោះពួកគេបានអធិដ្ឋាន ហើយបាននអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសោកស្ដាយចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ និងការទម្លាក់គ្រាប់បែកពីលើអាកាសប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស៕
Daily Program
