មនុស្ស 5 ពាន់លាននាក់ប្រឈមនឹងការរំលោភបំពានខាងសេរីភាពសាសនា
របាយការណ៍សេរីភាពសាសនាឆ្នាំ២០២៥ ដែលចេញដោយ អង្គការ Aid to the Church in Need បានអះអាងថា មនុស្សដល់ទៅ៥ពាន់លាននាក់ គឺកំពុងតែស្ថិតនៅក្នុងការប្រឈមមុខនឹងការបំពារបំពានសេរីភាពខាងសាសនា។
របាយការណ៍ដែលគេបានចងក្រងអំពីសេរីភាគសាសនាតាមការអង្កេតនៅប្រទេសនិងដែនដីសរុប១៩៦ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ បានកត់ត្រា អំពីស្ថានភាពនៃការរើសអើង និងការបៀតបៀនដែលកំពុងបន្តនៅជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើមាត្រា 18 នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលថា "មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការគិត មនសិការ និងសាសនា"។
លោកស្រី ម៉ាតា ប៉េត្រូស៊ីឡូ (Marta Petrosillo) ដែលជាអ្នកធ្វើរបាយការណ៍នេះ បានពន្យល់ពីរបៀបដែលប្រទេសចំនួន 24 ទទួលរងនូវការបៀតបៀន និង 38 ប្រឈមមុខនឹងការរើសអើងដោយផ្អែកលើសាសនា។
លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងប្រទេសមួយចំនួន សេរីភាពខាងសាសនាមិនត្រូវបានធានាដោយច្បាប់ទេ ហើយប្រទេសខ្លះទៀតមានច្បាប់ដែលមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នានៅលើក្រដាស ប៉ុន្តែមិនមានការអនុវត្តឡើយ៕