ព្រះវិហារកាតូលិកពីរនៅទីក្រុងមូស៊ុល ប្រទេសអ៊ីរ៉ាក់បានបើកទ្វារឡើងវិញ

៨ ឆ្នាំបន្ទាប់ពីក្រុមប្រដាប់អាវុធមូស្លីមជ្រុលនិយម ISIS រលំរលាយទៅ ព្រះវិហារប្រវត្តិសាស្ត្រពីរនៅទីក្រុង មូស៊ុល (Mosul) ដែលជាទីក្រុងចំណាស់មួយនៅអ៊ីរ៉ាក់ បានបើកទ្វារ ឡើងវិញ។ នេះបើតាមសេចក្តីរាយការណ៍ របស់វ៉ាទីកង់ញូវ។
ព្រះវិហារទាំងពីរនេះ គឺមានព្រះវិហារ ម៉ា តូម៉ា ( Mar Toma) និង ព្រះវិហា អាល តាហ៊ីរ៉ា ( Al-Tahira) ដែលព្រះវិហារទាំងពីរត្រូវបានបំផ្លិចបំផ្លាញ ដោយក្រុមរដ្ឋអ៊ីស្លាម នៅពេលដែល ISIS ដណ្តើមអំណាចនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០១៤។
នៅសម័យកាលនោះក្រុម ISIS ពួកគេបានប្រកាសថា មូស៊ុល ដែលជាទីក្រុងធំទីពីររបស់អ៊ីរ៉ាក់ ជារដ្ឋធានីរបស់ពួកគេ។
នៅក្នុងអំឡុងពេលនោះទីសក្ការៈដែលជាកម្មសិទ្ធិរបស់ក្រុមជនជាតិភាគតិចជាច្រើនរបស់ប្រទេសអ៊ីរ៉ាក់ រួមមាន គ្រីស្តសាសនា យ៉ាស៊ីឌី ជាដើមត្រូវបានប្រមាថមើលងាយ ហើយត្រូវបានបង្ខំឱ្យភៀសខ្លួន។
នៅពេលដែលទីក្រុងនេះត្រូវបានរំដោះនៅឆ្នាំ ២០១៧ បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេលមួយឆ្នាំ អ្នកស្រុកពីរបីនាក់ដែលបានត្រឡប់មកវិញបានរកឃើញផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ហើយអគារសាសនាត្រូវបានបំផ្លិចបំផ្លាញ ប៉ុន្តែដោយសារតែជំនឿ ពួកគេបានប្រឹងប្រែងសាងសង់ឡើងវិញ ។
កិច្ចខិតខំរបស់ពួកគេបានបង្ហាញលទ្ធផលកាលពី ថ្ងៃពុធ ទី ១៥ខែតុលា នៅពេលដែលព្រះវិហារទាំងនោះបានបើកសម្ភោធនឹងដំណើរការឡើងវិញ។
លោក ល្វីស រ៉ាហ្វាអែល សាកូ (Louis Raphaël Sako ) គ្រីស្តបរិស័ទមួយរូប បានអះអាងថា ព្រះវិហារទាំងនេះគឺជាឫសគល់របស់យើង ប្រវត្តិសាស្រ្តរបស់យើង យើងត្រូវរក្សាឱ្យពួកគេនៅគង់វង្ស ។ លោកបានបន្តថា ព្រះវិហានេះ គឺកសាងតាំងពីសតវត្សទី៧៕
Daily Program
