ឈើឆ្កាង គឺជានិមិត្តសញ្ញានៃជ័យជម្នះនានា

អភិបាលនៃព្រះសហគមន៍កាតូលិកនៅរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដែស លោក បេចូយ អិន. ឌីគ្រូស (Bejoy N. D’Cruze) បានមានប្រសាសន៍ថា ឈើឆ្កាងគឺជាសញ្ញានៃជ័យជម្នះ ក្នុងឱកាសបុណ្យលើកតម្កើងឈើឆ្កាងដ៏វិសុទ្ធ។

លោកអភិបាលបានមានប្រសាសន៍បែបនេះ នៅពេលដែលគ្រីស្តបរិស័ទប្រមាណ ៧០០ នាក់ បានជួបជុំគ្នានៅក្នុងពិធីបុណ្យលើកតម្កើងឈើឆ្កាងដ៏វិសុទ្ធ និងពិធីបុណ្យប្រចាំសហគមន៍កាតូលិក ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា នៅព្រះសហគមន៍មួយកន្លែងក្នុងតំបន់ លុស្មីបាហ្សា (Luxmibazar) ដែលជាតំបន់ប្រវត្តិសាស្ត្រមួយរបស់គ្រីស្តបរិស័ទកាតូលិក ក្នុងរដ្ឋធានីដាកានេះតែម្ដង។

នាឱកាសនោះ លោកអភិបាលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃឈើឆ្កាងដ៏វិសុទ្ធនៅក្នុងជីវិតរបស់គ្រិស្តបរិស័ទ ដោយពណ៌នាថា នោះជាសញ្ញានិងជាប្រភពនៃកម្លាំងចិត្ត នៅចំពេលដែលមានបញ្ហាប្រឈមនានាក្នុងជីវិត។

លោកអភិបាលមានប្រសាសន៍ថា៖ «ឈើឆ្កាង គឺជាសញ្ញានៃជ័យជម្នះនៅក្នុងជីវិតរបស់យើង។ អ្នកដែលដាក់ក្ដីទុកចិត្ត និងជំនឿលើឈើឆ្កាង នឹងមិនវង្វេងផ្លូវឡើយ»។

លោកបានមានប្រសាសន៍បន្ថែមទៀតថា ជ័យជម្នះនៃឈើឆ្កាង ក៏ជាជ័យជម្នះរបស់គ្រិស្តបរិស័ទដែលដើរតាមព្រះគ្រីស្តផងដែរ។ លោកបានបន្តថា ជ័យជម្នះនៃឈើឆ្កាង មានន័យថាជាជ័យជម្នះរបស់យើងក្នុងនាមជាគ្រិស្តបរិស័ទ។ នៅពេលយើងសម្លឹងមើលឈើឆ្កាង យើងនឹកឃើញដល់អំពើបាបរបស់យើង ប៉ុន្តែយើងក៏ទទួលបានភាពក្លាហាន និងកម្លាំងចិត្តដើម្បីបន្តដំណើរទៅមុខដោយក្ដីអំណរថ្មី។

លោកអភិបាលបានមានប្រសាសន៍ថា ឈើឆ្កាងផ្ដល់ជីវិត ហើយតាមរយៈឈើឆ្កាង យើងទទួលបានការសង្គ្រោះនានា។

Daily Program

Livesteam thumbnail
khmer popup image