ពត៌មាន សាលាដុនបូស្កូនៅមេនដាឡេ រងគ្រោះរញ្ជួយដី គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងថៃ នៅវេលាម៉ោង១២ និង៥៣នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ និងបាត់បង់ជីវិតយ៉ាងច្រើន ហើយសូម្បីតែសាលាដុនបូស្កូនៅទីក្រុងមេនដាឡេក៏បានរងវិនាសកម្មនេះដែរ។
ពត៌មាន សម្តេចប៉ាបគាំទ្រក្រុមលោកអភិបាលអាមេរិកអំពីជនចំណាកស្រុក សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានចេញនូវសារលិខិតមួយច្បាប់ផ្ញើជូនទៅកាន់ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកសហរដ្ឋអាមេរិក ដោយបង្ហាញពីការគាំទ្ររបស់ទ្រង់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនចំណាកស្រុក។
ពត៌មាន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នឹងជួបអនុប្រធានាធិបតីអាម៉េរិកនៅទីក្រុងមុយនីច កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា លោកនឹង ជួបអនុប្រធានាធិបតីអាម៉េរិក លោកជេឌី វ៉ានស៍ នៅទីក្រុងមុយនីចប្រទេសអាឡឺម៉ង់ នៅដំណាច់សប្តាហ៍នេះ។ យោងតាមប្រភពមួយនៃការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា បេសកជនពិសេសរបស់លោកដូណាល់ ត្រាំ នៅអ៊ុយក្រែន លោកខេថ ខេលឡូហ្គ ក៏នឹងទៅ ទីក្រុងគៀវ នៅថ្ងៃទី២០ ខែកុម្ភៈ ផងដែរ។
ពត៌មាន ការីតាសអន្តរជាតិ៖ អ្នកផ្ទុកមេរោគអេដស៍រាប់លាននាក់កំពុងជួបហានិភ័យ អង្គការការីតាសអន្តរជាតិបានព្រមានថា មនុស្សរាប់លាននាក់ដែលកំពុងតែរស់នៅជាមួយនឹងជំងឺនិងមេរោគអេដស៏គឺកំពុងប្រឈមនឹងហានិភ័យនៅពេលដែលសហរដ្ឋអាមេរិកបានកាត់បន្ថយជំនួយ របស់អង្គការ USAID។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ពត៌មាន IFFAsia រៀបចំកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការពង្រឹងសកម្មភាពយុវជន វិទ្យាស្ថាននៃការបង្កើតសហគមន៍គ្រីស្តបរិស័ទពិភពលោក ដែលគេស្គាល់ថា IFFAsia បានប្រមូលផ្តុំភាគីពាក់ព័ន្ធសន្ទនាមួយគ្នា ក្នុងគោលបំណងចិញ្ចឹមបីបាច់ភាពជាដៃគូ និងការសហការ «ដើម្បីរៀបចំអនាគតដ៏រឹងមាំ» សម្រាប់យុវជននៅក្នុងតំបន់។ នេះបើតាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ។
ពត៌មាន សម្តេចប៉ាប៖ ជនជាតិដើមភាគតិចមានសិទ្ធិរក្សាអត្តសញ្ញាណវប្បធម៌ ទឹក ដី និងអាហារមិនមែនគ្រាន់តែជាទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃជីវិត និងចំណងជនជាតិដើមភាគតិចជាមួយនឹងធម្មជាតិ ដូច្នេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូមានបន្ទូលថា បងប្អូនជនជាតិភាគតិចមានសិទ្ធិរក្សាអត្តសញ្ញាណវប្បធម៌របស់ពួកគេ។
ពត៌មាន ប្រធានបណ្ឌិតសភាជីវិត អំពាវនាវពលរដ្ឋអឺរ៉ុបភ្ញាក់រឭកចំពោះបញ្ញាសិប្បនិម្មិត លោកអគ្គអភិបាល វាំងសេនហ្សូ ផាកលៀ ( Vincenzo Paglia) ប្រធានបណ្ឌិតសភាជីវិត (Pontifical Academy for Life)នៃសន្តអាសនៈបានលើកទឹកចិត្តពលរដ្ឋនៅអឺរ៉ុបឲ្យយកចិត្តទុកដាក់ចំពោះបដិវត្តបញ្ញាសិប្បនិម្មិត។
ពត៌មាន «កូនផ្សោត»កើតថ្មី ១ក្បាលនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ កូនផ្សោតកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញស្ថិតនៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ កូនផ្សោត ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ពត៌មាន SEAPPI និង AVI ចាប់ដៃគ្នាស្រាវជ្រាវរកគោលនយោបាយ ពី ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់នៅកម្ពុជា ទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានប្ដេជ្ញារួមគ្នាសិក្សាពីនិន្នាការនៃការប្រើប្រាស់គ្រឿងស្រវឹងមិនបានត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាបន្ទាន់របស់កម្ពុជា ជុំវិញវិស័យសុខភាពសាធារណៈដែលពាក់ព័ន្ធនឹងគ្រឿងស្រវឹង។
ពត៌មាន បុគ្គលិកអង្គការការីតាសស្វែងរកសេចក្តីសង្ឃឹមបម្រើបងប្អូន អង្គការការីតាសកម្ពុជា រៀបចំជំនួបបុគ្គលិកប្រចាំឆ្នាំលើកទី៣១ ក្រោមប្រធានបទ៖ «បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹម» ក្រោមការណែនាំរបស់លោកអភិបាលទាំងបីភូមិភាគ ដែលធ្វើឡើងនាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅ នៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ក្នុងខេត្តកំពត។
ពត៌មាន ស្រ្តីមេធាវីជាតិហ្វីលីពីនម្នាក់ត្រូវតែងតាំងក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារវ៉ាទីកង់ លោកស្រី សីឡា ម៉ារី យូរៀត តាន់ (Sheila Marie L. Uriarte-Tan) ដែលជាមេធាវីជនជាតិហ្វីលីពីនមួយរូបត្រូវបានតែងតាំងជាសមាជិកថ្មីនៃក្រុមប្រឹក្សាភិបាលនៃគណៈកម្មការគ្រប់គ្រងធនាគារដែលត្រូវបានគេស្គាល់ថាជាធនាគារវ៉ាទីកង់។
ពត៌មាន ការចរចាអំពីសន្តិភាពហ្គាហ្សាត្រូវបានរៀបចំបន្តទៀតនៅកាតា តាមស្មារតីនៃការចរចារកាលពីលើកមុន នៅពេលនេះកងកម្លាំងអ៊ីស្រាអែលបានកំពុងដកខ្លួនចេញពីច្រករបៀង ណេហ្សារីម (Netzarim) ដែលជាផ្លូវហាយវេដ៏សំខាន់នៅក្នុងតំបន់ហ្គាហ្សា។
ពត៌មាន សម្តេចប៉ាប៖ ការអធិស្ឋានមានអត្ថន័យសំខាន់ណាស់នៅក្នុងគ្រួសារ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលនៅពេលដែលទ្រង់ ទទួលគណៈប្រតិភូគណៈកម្មាធិការប្រតិបត្តិនៃសមាជអន្តរជាតិទី ២ ដែលមកពីប្រទេសអេស្ប៉ាញនៅវិសាលវិហារ កាសា សន្តីម៉ាតា (Casa Santa Marta) កាលពីថ្ងៃសៅរ៍ទី ៨ ខែកុម្ភៈ កន្លងទៅថា ការអធិដ្ឋានមានអត្ថន័យណាស់នៅក្នុងគ្រួសារ។
ពត៌មាន វ៉ាទីកង់៖ សន្តិភាពគឺកំពុងត្រូវការសេចក្តីក្លាហាន នៅក្នុងសន្និសីទមួយដែលរៀបចំនៅទីក្រុងរ៉ូម ជាផ្នែកនៃកម្មវិធីឆ្នាំមហាករុណាទិគុណ សម្រាប់កងកម្លាំងប្រដាប់អាវុធ ប៉ូលីស និងភ្នាក់ងារសន្តិសុខ លោក ប៉ូល រីឆាត ហ្គាឡាហ្គ័ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិបានគូសបញ្ជាក់ថា សន្តិភាពទាមទារភាពក្លាហាន។
ពត៌មាន សម្តេចប៉ាប អធិស្ឋានសុំសន្តិភាពនៅតំបន់ជម្លោះជុំវិញពិភពលោកជាថ្មី កាលពីថ្ងៃទី ០៩ ខែកុម្ភៈឆ្នាំ២០២៥ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានបន្តអធិដ្ឋានសុំសន្តិភាពនៅក្នុងតំបន់ជម្លោះនានា ដែលរួមមាន អ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា កុងហ្គោ និងស៊ូដង់។
ពត៌មាន ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់បន្ថែមទៀត វ៉ាទីកងញូវបានរាយការណ៍ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា បានបើកផ្លូវឲ្យក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់បន្ថែមទៀត កាលពីថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៥ ។
ពត៌មាន សន្តអាសនៈអំពាវនាវឱ្យបន្តការចរចាសន្តិភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិសេសលើកទី ៣៧ របស់ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ លោកអគ្គអភិបាល អេទ័រ បាឡេស្តេរ៉ូ (Ettore Balestrero) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅហ្សឺណែវបាន រំលឹកឡើងវិញនូវការអង្វរកររបស់សម្តេចប៉ាប សម្រាប់សន្តិភាពនៅភាគខាងកើតនៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោរនិងសម្រាប់ការការពារជនស៊ីវិល។
ពត៌មាន សម្តេចប៉ាប៖ សូមលុបបំបាត់ការជួញដូរ និងការពារសេចក្តីថ្លៃថ្នូរ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសារមួយជូនអ្នកចូលរួមក្នុងទិវាអន្តរជាតិនៃការអធិស្ឋាន និងការយល់ដឹងលើកទី១១ ស្តីពីការប្រឆាំងនឹងការជួញដូរមនុស្ស។
ពត៌មាន ហ្ស៊កដានី៖ បទពិសោធដ៏មានអានុភាពក្នុងអំឡុងឆ្នាំនៃករុណាទិគុណ ក្នុងអំឡុងសប្តាហ៍នៃភាពសុខដុមរមនាអន្តរជំនឿពិភពលោក រដ្ឋមន្ត្រីទេសចរណ៍ និងវត្ថុបុរាណរបស់ហ្ស៊កដានី និងជានាយកនៃកន្លែងពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូពណ៌នាអំពីសារៈសំខាន់នៃបូជនីយចរសម្រាប់ប្រទេសនេះ។
ពត៌មាន ការបំពុលដោយប្លាស្ទិកជាក្តីបារម្ភដ៏ចម្បងនៅក្នុងទិវាតំបន់ដីសើមពិភពលោក វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលសន្តអាសនៈនិងប្រជាជាតិនៅលើពិភពលោករួមគ្នារៀបចំទិវាដីសើមពិភពលោក ការបំពុលដោយប្លាស្ទិកគឺជាក្តីកង្វល់ដ៏ធំបំផុតនៅក្នុងកម្មវិធីនេះ។
ពត៌មាន សម្តេចប៉ាបអរគុណសាសនទូតនិងបព្វជិត-ជិតា ដែលបម្រើព្រះសហគមន៍ក្នុងតំបន់សង្រ្គាម សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ កាលពីថ្ងៃពុធទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសថ្លែងអំណរគុណដល់លោកបូជាចារ្យ និង បងប្រុសបងស្រីទាំងអស់ដែលបានខិតខំបម្រើព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នៃសង្គ្រាម។