[បាត់ដំបង] – ក្នុងស្មារតីមេត្តាករុណា និងសន្តិភាព នាយប់ថ្ងៃទី១៨ និងព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោកអភិបាល អូលីវីយ៉េ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយព្រះសង្ឃជាចៅអធិការវត្តចំនួន ៧វត្ត មកពីស្រុកត្រាំកក់ ខេត្តតាកែវ បាននិមន្ត និងអញ្ជើញទៅសួរសុខទុក្ខ និងផ្ដល់ជំនួយសង្គ្រោះដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅតាមវត្តអារាមនានាក្នុងខេត្តបាត់ដំបង។