ពត៌មាន លោកអភិបាលថូម៉ាស ហាលីក ឱ្យFABC ពង្រឹង «ការិះគិតពិចារណាខាងវិញ្ញាណ» ក្នុងយុគសម័យនៃការផ្លាស់ប្តូរពិភពលោក នៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសហព័ន្ធក្រុមប្រឹក្សាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅសណ្ឋាគារ Mulia ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៣ ខែកក្កដា លោកបូជាចារ្យ អ្នកប្រាជ្ញាទេវវិទ្យា និងសង្គមវិទ្យាជនជាតិឆែក លោកអភិបាលថូម៉ាស ហាលីក (Tomáš Halík) បានថ្លែងសារវីដេអូមកកាន់អង្គសន្និបាតថា ព្រះព្រះសហគមន៍ត្រូវតែបណ្តុះបណ្តាលជីវិតផ្លូវ វិញ្ញាណ ជំនួសឱ្យការគ្រាន់តែប្រមូលផ្តុំព័ត៌មាន ប្រសិនបើចង់ឆ្លើយតបយ៉ាងស្មោះត្រង់ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃពិភពលោកបច្ចុប្បន្ន។
ពត៌មាន អ្នកស្រាវជ្រាវថៃម្នាក់ រិះគន់ការដោះស្រាយរបស់ប្រទេសថៃ ចំពោះជម្លោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាមួយកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចែករំលែក និងសម្តែងការចាប់អារម្មណ៍ចំពោះការវិភាគមួយ ដែលសរសេរដោយសាស្ត្រាចារ្យ Akaraphong Khamkhun ជនជាតិថៃ ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកជំនាញកិច្ចការព្រំដែន ទាក់ទងនឹងជម្លោះលំហសមុទ្រកម្ពុជា-ថៃ ដែលកំពុងបន្តកើតមាន និងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
ពត៌មាន បុរសដើមកំណើតនៅតំបន់ភ្នំមួយនៅហ្វីលីពីនក្លាយជាអភិបាលព្រះសហគមន៍តំបន់នោះជាលើកដំបូង លោក ស៊ីន ប៊ូស្លីង មេជៀ (Sean Buslig Mejia) ដែលជាបុរសកូនប្រុសអ្នកស្រុកនៅតាបូក (Tabuk)នៅភាគខាងជើងប្រទេសហ្វីលីពីន បានក្លាយជាអភិបាលព្រះសហគមន៍កាតូលិកនៅភូមភាគនោះផ្ទាល់ជាលើកដំបូង។
ពត៌មាន គ្រីស្តបរិស័ទហ្វីលីពីនជួបជុំគ្នានិយាយអំពីចំណងគ្រួសារ គ្រីស្តបរិស័ទដែលជាសមាជិកនៃមូលនិធិពង្រឹងចំណងអាពាហ៍ពិពាហ៍នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេដឹងថា បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅសង្កាត់ម៉ាកាទី ក្នុងទីក្រុងម៉ានីល ដើម្បីជជែក គ្នាអំពី ប្រធានបទមួយគឺ “សេចក្តីស្រឡាញ់លើសពីព្រំដែន៖ ការប្តេជ្ញាចិត្តឡើងវិញ ការបន្តជំនឿ”។
ពត៌មាន កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាមានកិត្តិយសល្បាញល្បី ទទួលបានចំណាត់ថ្នាក់លេខ១ ប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ដែលវាយតម្លៃដោយUS News & World Report កាលពីពេលថ្មីៗកន្លងមកនេះ។
ពត៌មាន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។
ពត៌មាន កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (MRA) អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលគយទូទៅនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាតកម្ពុជា-ចិន (AEO MRA)។ សមិទ្ធផលដ៏សំខាន់នេះ មានគោលបំណងបន្តសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ពត៌មាន យុវតីឆ្នើមរបស់កម្ពុជាមួយរូប នាំសំឡេងសហគមន៍ ខ្លួនទៅកាន់ អង្គការសហប្រជាជាតិ ដោយសារតែនាងធំដឹងក្តីនៅក្នុងសហគមន៍ ជាយក្រុងមួយ ដែលធ្លាប់តែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការគ្រប់គ្រងកាកសំណល់មិនបានត្រឹមត្រូវ អំពើហិង្សាក្នុងគ្រួសារ និង កុមារបោះបង់ការសិក្សា យុវតី រីម៉ា តែងតែមានបំណងប្រាថ្នាចង់ក្លាយជាផ្នែកមួយដើម្បីដោះស្រាយបញ្ហាទាំងនេះជូនសហគន៍ខ្លួន។
ពត៌មាន កម្ពុជាទទួលបានចំណូលជាង ៣២៧ លានដុល្លារអាមេរិក ពីការនាំចេញអង្ករក្នុងរយៈពេល ៥ ខែដំបូង យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីថ្ងៃទី០៥ ខែមិថុនា បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៥៦៨,៩១២ តោន ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ដោយទទួលបានចំណូលចំនួន ៣២៧.៤៣ លានដុល្លារអាមេរិក។
ពត៌មាន ក្រុមការងារព្រះសហគមន៍កាតូលិកហ្វីលីពីនជំរុញការការពារកម្មករក្នុងអំឡុងពេលបដិវត្តន៍ AI ក្រុមការងារដែលគាំទ្រដោយព្រះសហគមន៍កាតូលិកនៅហ្វីលីពីន បានស្វាគមន៍សារ ថ្មីរបស់សម្តេចប៉ាប ឡេអូទី១៤ស្តីពីបញ្ញាសិប្បនិម្មិត ហើយបានជំរុញឱ្យព្រះសហគមន៍នៅក្នុងប្រទេសយកចិត្តទុកដាក់លើ ការការពារកាន់តែរឹងមាំសម្រាប់កម្មករដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាឌីជីថល។
ពត៌មាន វិទ្យាស្ថានសុខុមាលភាពកាតូលិក ប្រារព្ធខួបបីឆ្នាំនៃបេសកម្មបព្វជាតាបម្រើព្រះសហគមន៍ វិទ្យាស្ថានសុខុមាលភាពជាតិកាតូលិកនៅក្នុងប្រទេសឥណ្ឌាដែលបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមការងារសុខភាពផ្លូវចិត្តកាតូលិក ក្រោមការិយាល័យថែទាំសុខភាពនៃអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌា បានប្រារព្ធខួបបីឆ្នាំនៃបេសកម្មរបស់ក្រុមដូនជីជាបព្វជាតាបម្រើបញ្ហាសុខភាពផ្លូវចិត្។
ពត៌មាន សង្រ្គាមនៅអ៊ីរ៉ង់ មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់រងរបួស បន្ទាប់ពីការវាយ ប្រហារមកលើព្រលានយន្តហោះគុយវ៉ែត កាលពីថ្ងៃទី៣ ខែមិថុនា ក្រសួងការបរទេសគុយវ៉ែត បានប្រកាសថា មនុស្សម្នាក់បានស្លាប់ នៅអំឡុងការវាយប្រហាររបស់អ៊ីរ៉ង់ដែលសំដៅលើរចនាសម្ព័ន្ធស៊ីវិល នៅប្រទេសគុយវ៉ែត មានជាអាទិ៍ព្រលានយន្តហោះអន្តរជាតិ និងស្ថានទូត ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ស្ថានទូតណាត្រូវរងការខូចខាតនោះទេ។
ពត៌មាន សម្តេចប៉ាបឡេអូទី១៤តែងតាំងស្រ្តីម្នាក់ជារដ្ឋមន្រ្តីក្រសួងព័ត៌មានសន្តអាសនៈ សម្តេចប៉ាបឡេអូ ទី១៤ បានតែងតាំងលោកស្រី ម៉ារីយ៉ា ម៉ុនសេរ៉ាត អាល់វ៉ារ៉ាដូ (Maria Montserrat Alvarado)ដែលបច្ចុប្បន្នជាប្រធានផ្នែកប្រតិបត្តិការនៃទីភ្នាក់ងារព័ត៌មានកាតូលិក EWTN News ជារដ្ឋមន្រ្តីក្រសួងព័ត៌មានសន្តអាសនៈ។
ពត៌មាន ប៉េណាំងទទួលស្គាល់ពិធីបុណ្យសន្តីអាណេជាសម្បត្តិបេតិកភណ្ឌអរូបីរបស់រដ្ឋ ពិធីបុណ្យប្រចាំឆ្នាំរបស់ សន្តីអាណេ ( St Anne) នៅ ព្រះវិហារបាស៊ីលីកាខ្នាតតូចនៃសន្តីអាណេ (Minor Basilica of St Anne) ក្នុងទីក្រុង ប៊ូគីត មេតាជេម (Bukit Mertajam ) ភាគពាយ័ព្យនៃប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាសម្បត្តិបេតិកភណ្ឌអរូបីប្រចាំរដ្ឋ ប៉េណាំង (Penang) ដែលជារដ្ឋមួយនៅក្នុងប្រទេសម៉ាឡេស៊ី។
ពត៌មាន កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញផលិតផលសាច់គោ និងមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កម្ពុជា និងប្រទេសចិន បានចុះហត្ថលេខាលើពិធីសារចំនួនពីរ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលសាច់គោ និងមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។
ពត៌មាន ប្រមុខរដ្ឋស្តីទី មិនមានការយោគយល់ឡើយចំពោះទីតាំងដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មីថា នឹងមិនមានការអត់ឱនឡើយចំពោះទីតាំងណាមួយដែលត្រូវ បានប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ក៏ដូចជាបុគ្គលទាំងឡាយណាដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋទាំងនេះ។
ពត៌មាន រាជរដ្ឋាភិបាលមិនកាត់បន្ថយការចំណាយលើវិស័យអប់រំ និងសុខាភិបាល ដើម្បីពង្រឹងវិស័យការពារជាតិឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់កាលពីព្រឹកថ្ងៃពុធនេះថា រាជរដ្ឋាភិបាលគ្មានផែនការកាត់បន្ថយការចំណាយលើវិស័យអប់រំ និងសុខាភិបាល ដើម្បីយកថវិកាទៅបង្កើនឱ្យវិស័យការពារជាតិឡើយ។
ពត៌មាន ក្រុមសិស្សានុសិស្សបង់ក្លាដែសលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ក្រុមចលនាសិស្សកាតូលិកបង់ក្លាដែស កាលពីចុងខែឧសភា បានរៀបចំកម្មវិធីយល់ដឹងអំពីបរិស្ថានសម្រាប់សិស្សនៅសាលាកុមារពិសិដ្ឋ (Holy Child Ideal ) នៅសង្កាត់ ហ្គាហ្ស៊ីពួ (Gazipur) ដែលជាមមជ្ឈមណ្ឌលឧស្សាហកម្មមួយនៅភាគខាងជើងនៃទីក្រុង ដាកា (Dhaka)។
ពត៌មាន អ៊ុយក្រែន ការវាយប្រហាររបស់រុស្ស៊ីដែលធ្វើឲ្យមនុស្សស្លាប់ សំដៅលើទីក្រុងគៀវ ឌីនីប្រូ និងខាកគៀវ អាជ្ញាធរអ៊ុយក្រែន បានរាយការណ៍ ឲ្យដឹងថា ការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ីប្រឆាំងនឹង អ៊ុយក្រែន កាលពីថ្ងៃទី២ ខែមិថុនា បានធ្វើឲ្យមានមនុស្សស្លាប់ ៩នាក់ ដែលមាន ៤នាក់ ស្ថិតនៅរដ្ឋធានីគៀវ ដោយត្រូវនឹងមីស៊ីលបាលីស្ទីក។
ពត៌មាន UN គាំទ្រយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 ដើម្បីការពារព្រៃឈើ និងគ្រប់គ្រងសំណល់ឆ្លាតវៃ នៅប្រទេសកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា។
ពត៌មាន សុចរិតភាពព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សុចរិតភាពព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ, ទំនុកចិត្តសាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសណ្ដាប់ធ្នាប់សង្គម។
ពត៌មាន លោកអភិបាលថូម៉ាស ហាលីក ឱ្យFABC ពង្រឹង «ការិះគិតពិចារណាខាងវិញ្ញាណ» ក្នុងយុគសម័យនៃការផ្លាស់ប្តូរពិភពលោក
ពត៌មាន Missio Munich លើកឡើងក្នុងមហាសន្និបាត FABC ថា ការជួបប្រាស្រ័យទាក់ទងគ្នានាំឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ