ប្រធានបទ៖ គុណប្រយោជន៍នៃការអធិដ្ឋាន នឹងរិះគិតពីព្រះបន្ទូល

បកស្រាយដោយ៖ លោក សិលា អភិបាល សួន ហង្សលី (ភូមិភាគកំពង់ចាម)

អភិ. សួន ហង្សលី៖ សម្រាប់បងប្អូនដែលធ្លាប់មានបទពិសោធន៍អធិដ្ឋាន មានពេលខ្លះក្រោយអធិដ្ឋានយើងទទួលបានអារម្មណ៍ល្អព្រោះព្រះជាម្ចាស់បានប្រទានសេចក្តីល្អណាមួយសម្រាប់​ជីវិតយើង ហេតុនេះសូមទុកសេចក្តីល្អទាំងនោះដើម្បីជាកម្លាំងជំរុញដល់ជីវិតរបស់ខ្លួនក្នុងការបន្តដំណើរទៅមុខទៀត។ ឬក៏មានព្រះបន្ទូលណាមួយ ដែលជួយឲ្យយើងមានកម្លាំងជំនះរាស់សេចក្តីទុច្ចរិតទាំងពួង ដើម្បីរស់ឲ្យបានសមប្រកបជាមួយព្រះហឫទ័យដ៏ស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់ជាមួយមនុស្សលោក។

ពេលយើងធ្វើសម្មាធិដោយការសញ្ជឹងគិតព្រះបន្ទូល វាហាក់ដូចជាពេលដែលយើងកំពុងទទួលសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់! ជាវេលាដែលយើងថ្វាយកិច្ចការដែលខ្លួនបានប្រព្រឹត្តទៅទ្រង់ មិនថាទុក្ខព្រួយ រឿងលំបាកផ្សេងៗនោះទេ។ ឬក៏ថ្វាយទៅសន្តសន្តីទាំង​ឡាយ​ដើម្បីឲ្យអារម្មណ៍យើងបានស្ងប់  ពេលនោះយើងដឹងថាសុខភាពផ្លូវចិត្តរបស់យើងនឹងបានប្រសើរឡើង។

យ៉ាងណាមិញយើងក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផ្លូវកាយផងដែរ សុខភាពផ្លូវចិត្តល្អ វាទីពឹងទៅលើផ្លូវកាយរបស់យើង។ ចំណុចនេះទាមទារឲ្យយើងក្រឡេកមើលក្នុងជីវិតរបស់យើង ថាតើយើងគួរថែរក្សាសុខភាពផ្លូវកាយយ៉ាងដូចម្តេច? ចម្លើយនោះគឺ យើងត្រូវយកភាពជោគជ័យតូចៗដែលយើងមាន ដើម្បីធ្វើជាកម្លាំងឈានទៅរកគោលដៅដែលបានដាក់នៅក្នុងជីវិត។ នេះជាចំណុចតូចៗដែលជួយលើកកម្លាំងចិត្តរបស់យើង ដើម្បីអាចបន្តដំណើរទៅមុខទៀតបាន នឹងត្រូវមានបរិយាកាសល្អជុំវិញ មានន័យថា មានទំនាក់ទំនងល្អជាមួយបងប្អូនមិត្តភ័ក្កដើម្បីជួយលើកទឹកចិត្តរបស់យើង។

សេចក្តីនេះមិនមានន័យថាមិនល្អយើងមិនរាប់រក តែចំណុចនេះសំខាន់ព្រោះវាជួយឲ្យសុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណកាន់តែល្អថែមមួយកំរិតទៀត។ មួយវិញទៀតត្រូវថែទាំសុខភាពខាងផ្លូវវិញ្ញាណ! ចំណុចនេះទាក់ទងការធ្វើសម្មាធិ ការអធិដ្ឋាន ឬពិធីផ្សេងៗដែលមាននៅតាមសាសនានីមួយៗដែលខ្លួនជឿ ត្រូវចាប់យកចំណុចល្អណាមួយមកជួយដល់សុខភាពផ្លូវវិញ្ញាណរបស់យើង ចំាបាច់ត្រូវខិតខំធ្វើវាឲ្យបានច្រើន ជាពិសេស បើមានពេល​វេលាគួរណាស់តែធ្វើសម្មាធិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយឲ្យ​អារម្ម​ណ៍​​របស់យើងបានស្ងប់ក្នុងការថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ។ មួយទៀតត្រូវដឹងថាខ្លួនឯង​មានចំណុចវិជ្ជមានណាខ្លះដើម្បីធ្វើជាកម្លាំង ជំរុញឲ្យយើងខិតខំបន្តដំណើរទៅមុខដោយឥតឈប់ឈរឆ្ពោះទៅរកគោលដៅដែលយើងបានដាក់កន្លងមក។

បងប្អូនការយកចិត្តទុកដាក់ក្នុងការថែរក្សាផ្លូវចិត្តពិតជាសំខាន់ណាស់សម្រាប់យើងម្នាក់ៗ ក្នុងករណីយើងមានបញ្ហាណាមួយគួរណាស់តែព្យាយាមស្វែងរកលោកបូជាចារ្យ គ្រូអប់រំជំនឿ គ្រីស្តបរិស័ទចាស់ៗ និងអ្នកមានជំនាញជួយសង្គ្រោះផ្លូវចិត្តឲ្យបានល្អប្រសើរឡើងវិញ។

សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូន និងទទួលបានពន្លឺដ៏ត្រចះត្រចង់ដើម្បីជួយបំភ្លឺផ្លូវវិញ្ញាណមនុស្សលោកឲ្យល្អប្រសើរក្នុងការរស់នៅប្រចាំថ្ងៃ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail