ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុងញូវយ៉ក ដែលគេបានប្រារព្ធទិវាអន្តរជាតិដើម្បី ការលុបបំបាត់ការរើសអើងពូជសាសន៍ លោក អគ្គអភិបាលហ្គាព្រីអែល កាហ្សា (Gabriele Caccia) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំអង្គការសហប្រជាជាតិបានលើកឡើងពីតួនាទីសំខាន់នៃការអប់រំក្នុងការលុបបំបាត់ការរើសអើងពូជសាសន៍ និងកាត់បន្ថយការរើសអើងពូជសាសន៍ដែលកំពុងបន្តប្រឆាំងនឹងជនចំណាកស្រុក ឬជនភៀសខ្លួន ដើមកំណើតអាហ្រ្វិក នៅក្នុងប្រទេសគោលដៅរបស់ពួកគេ។