សម្តេចប៉ាបឡេអូ អធិដ្ឋានឲ្យមានភាពស្ងប់ស្ងាត់នៅអ៊ុយក្រែន

នាថ្ងៃបុណ្យជាតិ របស់ប្រទេសអ៊ុយក្រែនចំនឹង ថ្ងៃទី ២៤ ខែសីហា សម្តេចប៉ាប ឡេអូទី១៤ បានផ្ញើសារ ទៅកាន់ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ជាមួយស្មារតីផ្លូវវិញ្ញាណ ចំពោះប្រទេសដែលកំពុងបន្តមានស្លាកស្នាមដោយអំពើហិង្សានៃសង្រ្គាម។
សម្តេចប៉ាបឡេអូបានសរសេរថា «ដោយបេះដូងកំពុងរងរបួសដោយអំពើហិង្សាដែលបំផ្លាញទឹកដីរបស់អ្នក ទូលបង្គំជាខ្ញុំសូមនិយាយទៅកាន់អ្នកនៅថ្ងៃបុណ្យជាតិរបស់អ្នក»។
សម្តេចប៉ាបឡេអូក៏បានបានបង្ហាញនូវការចងចាំជាពិសេសចំពោះអ្នករបួស គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ និងអស់អ្នកដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។
សម្តេចប៉ាបឡេអូ ក៏បានអំពាវនាវឱ្យមេដឹកនាំប្រែចិត្តគំនិត និងទម្លាក់អាវុធ ដោយទូលអង្វរព្រះជាម្ចាស់ឱ្យបំផុសចិត្តគំនិតនិងឆន្ទៈរបស់មនុស្សដែលចង់បានសន្តិភាពឲ្យមានការសន្ទនា និងដើម្បីបើកផ្លូវទៅកាន់សន្តិភាពសម្រាប់ទាំងអស់គ្នា។
ក្រោយទទួលបានសារនេះ លោក ហ្សេឡេនស្គី ក៏បានបង្ហោះសារឆ្លើយតបនៅ លើគណនី X របស់លោក ដោយបានសំដែងការអរគុណចំពោះការអធិស្ឋាន និងការយកចិត្តទុកដាក់របស់សម្តេចប៉ាបឡេអូ ចំពោះប្រជាជនអ៊ុយក្រែន ចំពេលមានសង្រ្គាមដ៏មហន្តរាយ។
លោកបាន បានសរសេរបន្ថែមថា "ក្តីសង្ឃឹម" និង "ការខិតខំប្រឹងប្រែង" របស់ប្រទេសជាតិគឺ ដើម្បីសម្រេចបាននូវសន្តិភាពដែលរង់ចាំជាយូរមកហើយ៕
Daily Program
