សម្តេចប៉ាបឡេអូទី១៤៖ រំលេចបញ្ហានៅព្រំដែនកម្ពុជា-ថៃ ហើយសង្កត់ធ្ងន់កុំបណ្តុះតក្កវិជ្ជានៃការសងសឹក

វ៉ាទីកង់ញូវបានរាយការណ៍ថា តាមរយៈបណ្តាញសង្គម @Pontifex សម្តេចប៉ាបឡេអូទី១៤ បានបញ្ចញនូវសារមួយដោយរំលេចនូវបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ និង បញ្ហាផ្សេងៗនៃជម្លោះនិងទំនាស់ ក៏ដូចជាអំពើហិង្សានានា​នៅជុំវិញពិភពលោក។

ប្រភពដដែលបានបន្តថា នៅក្នុងសារនោះ​សម្តេចប៉ាបឡេអូមិនលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទ និងមនុស្សជាតិបណ្តុះនូវតក្តវិជ្ជានៃការសងសឹកឡើយ។   

ប្រភពដដែលបានបន្តថា ក្រៅពីនោះសម្តេចប៉ាបឡេអូ ក៏បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទ និងមនុស្សជាតិងាកមករកអ្វីដែលជាដំណើរការបន្សាប និងដោះសោរបេះដូវចេញពីការស្អប់ខ្ពើមគ្នា។

មកដល់ពេលនេះបើនិយាយអំពីសង្រ្គាម និង​ជម្លោះប្រដាប់អាវុធ គឺកំពុងតែកើតមាននៅទូទាំងពិភពលោក​ប្រមាណជា​៥៦ កន្លែង ដូចជាហ្គាហ្សា អ៊ុយក្រែន ស៊ូដង់ ​ប៉ាគីស្ថាន និង​ឥណ្ឌា​ជុំវិញ​តំបន់​កាស្មៀរ ក៏ដូចជាបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ និង កន្លែងដែលពិភពលោកមិនសូវស្គាល់ផ្សេងៗទៀត៕​

Daily Program

Livesteam thumbnail