តើក្រសួងទទួលបន្ទុកវប្បធម៌ និងអបរំសន្តអាសនៈជាស្ថាប័នអ្វីរបស់បុរីវ៉ាទីកង់?

ក្រសួងវប្បធម៌និងអប់រំសន្តអាសនៈ ដែលភាសាអង់គ្លេសថា Dicastery for Culture and Education គឺជាស្ថាប័នមួយរបស់សន្តអាសនៈឬបុរីវ៉ាទីកង់មានគោលបំណងប្រកាសដំណឹងល្អតាមរយៈការអភិវឌ្ឍតម្លៃនៃភាពជាមនុស្សនិងតម្លៃនៃគ្រីស្តបរិស័ទ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ស្ថាប័ននេះ ត្រូវបានបែងចែកទៅជាផ្នែក "វប្បធម៌" និង "ការអប់រំ" ដែលធ្វើការរួមគ្នាក្នុងផ្នែកជំនាញរៀងៗខ្លួន ក្នុងលក្ខណៈរួមបញ្ចូលគ្នា និងសម្របសម្រួលគ្នានៅក្នុងគោលដៅតែមួយទេគឺលើកកំពស់គុណតម្លៃរបស់មនុស្សជាតិ។
ពិភពនៃការអប់រំ និងការសិក្សាគឺជាប្រភពដ៏ មានឥទ្ធិពលក៏ដូចជាគន្លឹះនៅក្នុងការប្រកាសដំណឹងល្អ ដូច្នេះហើយទើបស្ថាប័ននេះត្រូវបានបង្កើតឡើងសម្រាប់សម្របសម្រួលរវាងការអភិវឌ្ឍតម្លៃមនុស្សរបស់មនុស្សនៅក្នុងបរិបទនៃនរវិទ្យានៃគ្រីស្តសាសនា ដើម្បីរួមចំណែកដល់ការសម្រេចបានពេញលេញនៃការអប់រំតាមបែបគ្រីស្តសាសនា។
ស្ថាប័ននេះទទួលខុសត្រូវនៅក្នុងការផ្សព្វផ្សាយវប្បធម៌ សកម្មភាពគ្រូអប់រំជំនឿ និងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និង ការអប់រំ ដែលបង្កើតគោលការណ៍ជាមូលដ្ឋាននៃការអប់រំទាក់ទងនឹងសាលារៀន កាតូលិក និងវិទ្យាស្ថានសាសនានៃឧត្តមសិក្សា និងការស្រាវជ្រាវ ហើយមានសមត្ថកិច្ចសម្រាប់បំពេញបាននូវការទាមទារតាមឋានានុក្រមក្នុងព្រះសហគមន៍៕
Daily Program
