សម្តេចប៉ាបឡេអូទី១៤ នឹងយាងសម្ពោធភូមិ ឡូដា តូស៊ី នៅខាស្តែល ហ្គានដូលហ្វូ

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅថ្ងៃសុក្រ ទី ៥ ខែកញ្ញា វេលាម៉ោង ៤រសៀលម៉ោងនៅទីក្រុងរ៉ូម សម្តេចប៉ាបឡេអូទី១៥ នឹងយាងសម្ពោធភូមិ មួយដែលគេហៅថា ភូមិ ឡូដា តូស៊ី (Laudato Si) នៅនិវេសនដ្ឋានសម្តេចប៉ាប ខាស្តែល ហ្គានដូលហ្វូ (Castel Gandolfo) ដែលទើបនឹងបើកជាសាធារណៈ។
ភូមិនោះ តាមពិតទៅ ត្រូវបានគេដឹងថា គឺជាមជ្ឈមណ្ឌលដែលរក្សានូវឯកសារ និងទស្សនៈអប់រំជាច្រើនទាក់ទងនឹងសព្វវចនាធិប្បាយរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននិងសន្តិភាព។
ទីនោះត្រូវបានគេដឹងថា នឹងមានទំហំប្រមាណជា ១៣៥ ហិចតា ដោយមាន សួនច្បារ ផ្ទះវីឡា ទីតាំងបុរាណវត្ថុ និងដីស្រែចំការ។ គម្រោងនេះរួមបញ្ចូលទាំងទីតាំងប្រវត្តិសាស្រ្តជាមួយនឹងការប្តេជ្ញាចិត្តឆ្ពោះទៅមុខចំពោះការអប់រំ និរន្តរភាព និងជីវិតសហគមន៍។
ទីនេះមិនមែនគ្រាន់តែជាកន្លែងសម្រាប់ទស្សនាប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងសម្រាប់រស់នៅ អធិស្ឋាន រៀន និងស្វែងយល់ពីរបៀបកសាងទំនាក់ទមនងជាមួយនឹងព្រះជាម្ចាស់៕
Daily Program
