ក្នុងរយៈពេលចុងក្រោយនេះ នៅតែមានមនុស្សមួយក្រុមតូច បន្តព្យាយាមផ្សព្វផ្សាយព័ត៌មាន មិនពិត ទាំងខ្លឹមសារសំណេរ រូបភាព វីដេអូ និងការអត្ថាធិប្បាយគ្មានសច្ចធម៌ផ្សេងៗ ដោយប្រៀបធៀប លោក ស សុខា ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងចេតនាញុះញង់ និងបំភ័ន្ដឱ្យសាធារណមតិមានការយល់ច្រឡំ ចំពោះគោលជំហរដ៏ម៉ឺងម៉ាត់របស់លោក ស សុខា និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។