បុព្វជិតជាន់ខ្ពស់របស់ប៉ាគីស្ថានចែករំលែកពីប្រតិបត្តិការប្រកាសដំណឹងល្អ

លោកអភិបាល សាំសុង សូកាឌីន (Samson Shukardin ) អភិបាលនៃព្រះសហគមន៍កាតូលិកនៃភូមិភាគហ៊ីដេរ៉ាបាត (Hyderabad ) ដែលជាព្រះសហគមន៍មួយនៅប៉ាគីស្ថាននិងជាប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិក ប៉ាគីស្ថាន បានមានប្រសាសន៍ថា ការប្រកាសដំណឹងល្អនិងសេចក្តីពិតគឺជាស្នូលនៃសកម្មភាពកសាងស្ពាននៃជំនឿរបស់ព្រះសហគមន៍ប៉ាគីស្ថាន។

នៅក្នុងនាមជាបុព្វជិតដែលតែងតែសកម្មនៅក្នុងកិច្ចការរបស់ព្រះសហគមន៍និងសេរីភាពសាសនា សិទ្ធិមនុស្ស និងយុត្តិធម៌សង្គមនៅក្នុងប្រទេសប៉ាគីស្ថាន លោកអភិបាលបានបង្ហាញនូវក្តីរំពឹងទុក្ខដែលលោករំពឹងថា នឹងទទួលបានពី កិច្ចប្រជុំពេញអង្គលើកទី១២ នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាកាតានៅពេលខាងមុខថា កិច្ចប្រជុំនោះ គឺជាជាពេលវេលាដ៏ជ្រាលជ្រៅនៃសាមគ្គីភាពសកល និងការដកបទពិសោធន៍គ្នាទៅវិញទៅមក។

លោកបានបន្តថា សម្រាប់ព្រះសហគមន៍កាតូលិកនៅប៉ាគីស្ថានដែលជាសហគមន៍ ជនជាតិភាគតិចមួយ FABC គឺជាវេទិកាដ៏សំខាន់មួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នកាតូលិកនៅអាស៊ី។ ហើយលោករំពឹងថា សហគមន៍កាតូលិកប៉ាគីស្ថាននឹងពង្រឹងចំណងមិត្តភាពរវាងប៉ាគីស្ថាននិងព្រះសហគមន៍ ផ្សេងៗគ្នា ។

លោកបានបន្តទៀតថា ជំនួបនៅពេលខាងមុខនេះក៏ជាពេលវេលាដែលអនុញ្ញាតឱ្យព្រះសហគមន៍ប៉ាគីស្ថានចែករំលែកបញ្ហាប្រឈមផ្នែកសាសនា និងបន្តការប្តេជ្ញាចិត្តរួមរបស់ប៉ាគីស្ថានចំពោះដំណើរការប្រកាសដំណឹងល្អខណៈដែលបរិយាកាសសង្គមនិងនយោបាយអាស៊ីដែលកាន់តែស្មុគស្មាញ។

លោកអភិបាលក៏បានសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនៅពេលខាងមុខអាចជាពេលវេលាសម្រាប់គ្រិស្តបរិស័ទប៉ាគីស្ថាន ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងនានា និង ទទួលបានបទពិសោធន៍ នៅក្នុងកិច្ចការការពារសហគមន៍ជនជាតិភាគតិចដែលត្រូវគេដាក់ឲ្យនៅដាច់ដោយឡែក និងការផ្តល់អំណាចដល់យុវជននៅទូទាំងអាស៊ី។

Daily Program

Livesteam thumbnail