ប្រទេសឥណ្ឌូនេស៊ីត្រៀមខ្លួនស្វាគមន៍មេដឹកនាំព្រះសហគមន៍កាតូលិកអាស៊ីនៅសប្តាហ៍ក្រោយ
រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងត្រៀមខ្លួនផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតដល់មេដឹកនាំព្រះសហគមន៍កាតូលិកមកពីទូទាំងអាស៊ី ដែលនឹងជួបជុំគ្នានៅទីក្រុងហ្សាកាតាសម្រាប់កិច្ចប្រជុំពេញអង្គលើកទី ១២ នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកក្កដា ដ៏ខ្លីខាងមុខ។
ក្រៅពីធានាការរៀបចំការជួបជុំរយៈពេលមួយសប្តាហ៍ដ៏រលូន អាជ្ញាធរកំពុងខិតខំផ្តល់នូវបទពិសោធន៍សុវត្ថិភាព ផាសុកភាព និងស្វាគមន៍សម្រាប់ប្រតិភូចាប់ពីពេលដែលពួកគេមកដល់ប្រទេសឥណ្ឌូនេស៊ីរហូតដល់ការចាកចេញរបស់ពួកគេ។
លោក ណាសារូឌិន អ៊ូម៉ា (Nasaruddin Umar) រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា បានប្រកាសថា សុខុមាលភាពរបស់ប្រតិភូគឺជាការផ្តោតសំខាន់ក្នុងអំឡុងពេលកិច្ចប្រជុំ។
លោក បានមានប្រសាសន៍ថា អ្នកចូលរួមទាំងនេះគឺជាមេដឹកនាំសាសនា ដូច្នេះយើងចង់ឱ្យពួកគេជួបតែអ្វីដែលជាខ្លឹមសារនិងសកម្មភាព សន្តិភាព និងសុខដុមនីយកម្ម ពេញមួយការស្នាក់នៅរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
នៅពេលនេះអាជ្ញាធរឥណ្ឌូនេស៊ីបានកំពុងតែ សម្របសម្រួលសេវាកម្មអន្តោប្រវេសន៍ សន្តិសុខ ការដឹកជញ្ជូន ការទំនាក់ទំនងសាធារណៈ និងការរៀបចំភស្តុភារផ្សេងទៀតសម្រាប់ការជួបជុំ។
ក្រៅពីនោះ អាជ្ញាធរឥណ្ឌូនេស៊ីក៏កំពុងតែពង្រឹងបដិសណ្ឋារកិច្ចដែលមានគុណភាព ដោយអះអាងថា សកម្មផាពនេះគឺជាការឆ្លុះបញ្ចាំងដ៏សំខាន់មួយនៃតួនាទីរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងនាមជាម្ចាស់ផ្ទះ។
តាមការគ្រោងទុក ព្រឹត្តិការណ៍នៅសប្តាហ៍ក្រោយនេះនឹងទាក់ទាញប្រភូព្រះសហគមន៍កាតូលិកមកពីប្រទេសនៅអាស៊ីចំនូន២៩ រួមជាមួយអ្នកចូលរួមដែលត្រូវបានអញ្ជើញមកពីអឺរ៉ុប អាមេរិក និងអាហ្វ្រិក។
អាជ្ញាធរឥណ្ឌូនេស៊ីបានប្រកាសថា ខ្លួនសង្ឃឹមថា ប្រតិភូនឹងចាកចេញមិនត្រឹមតែជាមួយនឹងផ្លែផ្កានៃការពិភាក្សារបស់របស់មេដឹកនាំសាសនាទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹងចំណាប់អារម្មណ៍យូរអង្វែងនៃប្រជាជាតិមួយដែលប្តេជ្ញាចិត្តចំពោះភាពសុខដុមរមនាខាងសាសនា បដិសណ្ឋារកិច្ច និងឯកភាពក្នុងភាពចម្រុះផងដែររបស់ប្រទេសផងដែរ។