ពត៌មាន លោកអភិបាលថូម៉ាស ហាលីក ឱ្យFABC ពង្រឹង «ការិះគិតពិចារណាខាងវិញ្ញាណ» ក្នុងយុគសម័យនៃការផ្លាស់ប្តូរពិភពលោក នៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសហព័ន្ធក្រុមប្រឹក្សាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅសណ្ឋាគារ Mulia ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៣ ខែកក្កដា លោកបូជាចារ្យ អ្នកប្រាជ្ញាទេវវិទ្យា និងសង្គមវិទ្យាជនជាតិឆែក លោកអភិបាលថូម៉ាស ហាលីក (Tomáš Halík) បានថ្លែងសារវីដេអូមកកាន់អង្គសន្និបាតថា ព្រះព្រះសហគមន៍ត្រូវតែបណ្តុះបណ្តាលជីវិតផ្លូវ វិញ្ញាណ ជំនួសឱ្យការគ្រាន់តែប្រមូលផ្តុំព័ត៌មាន ប្រសិនបើចង់ឆ្លើយតបយ៉ាងស្មោះត្រង់ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃពិភពលោកបច្ចុប្បន្ន។
ពត៌មាន សម្តេចប៉ាបឡេអូ៖ ការថែទាំជនក្រីក្រគឺជាការលំបាក ប៉ុន្តែជានេះជាផ្នែកសំខាន់មួយនៃជីវិតគ្រីស្តបរិស័ទ ខណៈពេលដែលលោកជួបជាមួយសមាជិកនៃអង្គការសប្បុរសធម៌កាតូលិក សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលលើកទឹកចិត្តដល់ អង្គការ ការីតាសអាមេរិកកុំឱ្យចុះចាញ់នឹងការធ្លាក់ទឹកចិត្តទោះបីជាមានបញ្ហាប្រឈមក៏ដោយ ដោយកត់សម្គាល់ថាការថែទាំជនក្រីក្រគឺជាផ្នែកសំខាន់មួយនៃជីវិតគ្រីស្តបរិស័ទពិតប្រាកដ។
ពត៌មាន ព្រះសហគមន៍នៅប៉ាគីស្ថានបើកការប្រកួតកីឡាគ្រីឃីតដើម្បីលើកកម្ពស់សាមគ្គីភាពនិងភាតរភាព លោកអគ្គអភិបាល ខាលីត រ៉េហ្វមេត (Khalid Rehmat) នៃព្រះសហគមន៍នៅអគ្គភូមិភាគ ឡាហ័រ (Lahore) នៅខែឧសភា នេះបានប្រកាសបើកកម្មវិធីប្រកួតកីឡាគ្រីឃីត ហើយ បានប្រមូលផ្តុំកីឡាករ វ័យក្មេងឲ្យកសាងស្មារតីជាកីឡាដើម្បីបង្កើនសាមគ្គីភាព និង ភាតរភាព។
ពត៌មាន ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹងភ្ញៀវជាតិនិងអន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅនេះ។
ពត៌មាន យុទ្ធសាស្ត្រគន្លឹះដើម្បីឱ្យសេដ្ឋកិច្ច និងប្រជាជនកម្ពុជាវ៉ាដាច់ប្រទេសថៃក្នុងរយៈពេល ៧៥ ឆ្នាំខាងមុខ ក្នុងបទវិភាគដ៏មានឥទ្ធិពលមួយស្តីពីអនាគតកម្ពុជា លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែឧសភា បានលើកឡើងនូវចក្ខុវិស័យដ៏គួរឱ្យចាប់អារម្មណ៍មួយថា កម្ពុជាអាចនឹងមានកម្លាំងសេដ្ឋកិច្ច និងចំនួនប្រជាជនច្រើនជាងប្រទេសថៃក្នុងរយៈពេល ៧៥ ឆ្នាំខាងមុខ ប្រសិនបើរដ្ឋាភិបាលចាត់វិធានការលើគោលនយោបាយជាតិបានត្រឹមត្រូវ។
ពត៌មាន ការដកខ្លួនពី MoU ឆ្នាំ២០០១ ជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជានោះទេ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចចាកចេញជាឯក តោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU2001)។ បើទោះបីជាយ៉ាងណា ការដកខ្លួនជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជានោះទេ។
ពត៌មាន កម្ពុជាសម្រេចថា នឹងប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោយថៃដកខ្លួនចេញពី MOU 2001 រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃ៥ ឧសភានេះ បានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្រោយថៃសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 (ភាគីថៃហៅថា MOU44) ។
ពត៌មាន មន្ទីរពេទ្យកាតូលិកមួយនៅសិង្ហបុរីពង្រីកសេវាកម្មសេវាវះកាត់ និងថែទាំអ្នកជំងឺធ្ងន់ៗ មន្ទីរពេទ្យកាតូលិកមិនរកប្រាក់ចំណេញនៅក្នុងប្រទេសសិង្ហបុរីបានកំពុងតែពង្រីកសមត្ថភាពវះកាត់ និងថែទាំសំខាន់ៗរបស់ខ្លួនជាមួយនឹងការបើកមជ្ឈមណ្ឌលវះកាត់ថ្មី និងបានកំពុងធ្វើឱ្យប្រសើរឡើងនូវមណ្ឌលថែទាំអ្នកជំងឺ។
ពត៌មាន លោកអភិបាលព្រះសហគមន៍ហ្វីលីពីនជំរុញឱ្យកម្មកររក្សាសេចក្តីថ្លៃថ្នូរ និងភាពស្មោះត្រង់ នាថ្ងៃទិវាពលកម្មអន្តរជាតិ និង ពិធីបុណ្យសន្តចូសេពនៃកម្មករព្រះសហគមន៍កាតូលិកហ្វីលីពីនមួយនៅក្នុងទីក្រុង អេនទីប៉ូឡី (Antipolo) បានអំពាវនាវដល់បងប្អូនជាកម្មករដែលមានជំនឿលើកាតូលិកទាំងអស់ ឱ្យរក្សាសេចក្តីថ្លៃថ្នូរ និងភាពស្មោះត្រង់ក្នុងការងាររបស់ពួកគេ ដោយពណ៌នាអំពីការងារថាជាមុខរបររួមដែលព្រះជាម្ចាស់បានប្រទានមកមនុស្សជាតិ។
ពត៌មាន កម្ពុជា ត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មី ខណៈអ្នកគេចវេស ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ កម្ពុជាត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មីគឺបុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច២៤ខែ ហើយអ្នកគេចវេស អាចប្រឈមទោស ជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ។
ពត៌មាន ឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេស ប្រកួតប្រជែងក្នុងតំបន់ ប្រាក់ឈ្នួលអប្បបរមា របស់បងប្អូនកម្មករ និយោជិតផ្នែកវិស័យ កាត់ដេរនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេស ប្រកួតប្រជែងក្នុងតំបន់ ដែលរួមមានប្រទេសស្រីលង្កា, មីយ៉ាន់មា, បង់ក្លាដេស, ឡាវ, ប៉ាគីស្ថាន, និងឥណ្ឌាជាដើម។
ពត៌មាន គោលបំណងនៃការអធិស្ឋានសម្តេចប៉ាបសម្រាប់ខែឧសភាផ្តោតលើ អាហារ វ៉ាទីកង់ញូវបានរាយការណ៍ថា គោលបំណងសំខាន់នៃកម្មវិធីអធិដ្ឋានរបស់សម្តេចប៉ាបឡេអូទី១៤ សម្រាប់ខែឧសភា គឺនៅក្នុងគោលបំណងឲ្យគ្រីស្តបរិស័ទរួមគ្នារិះគិតថា តើធ្វើយ៉ាងណាឲ្យមនុស្សគ្រប់គ្នាអាចមានអាហារហូបចុកឲ្យបានគ្រប់គ្នា ហើយទ្រង់ក៏បានបង្ហាញពីរបៀបដែលយើងទាំងអស់គ្នាគួរតែរិះគិតនិងចូលរួមអនុវត្តកុំខ្ជះខ្ជាយខណៈដែល មនុស្សរាប់លាននាក់នៅតែបន្តរងទុក្ខដោយសារភាពអត់ឃ្លាន។
ពត៌មាន វិបត្តិនៅច្រសមុទ្រហ័រម៉ូសអាចជំរុញឱ្យមនុស្សរាប់សិបលាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា វិបត្តិដែលកំពុងកើនឡើងនៅក្នុងច្រកសមុទ្រ ហ័រម៉ូស អាចជំរុញឱ្យមនុស្សរាប់សិបលាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ កំណើននៃភាពអត់ឃ្លានទូទាំងពិភពលោក និងកាន់តែធ្ងន់ធ្ងរអាចនាំឱ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ នេះបើតាមវ៉ាទីកង់ញូវ។
ពត៌មាន វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។
ពត៌មាន ក្រសួងអប់រំ ហាមឃាត់ការប្រើប្រាស់ ចែកចាយ ជួញដូរ និងផ្សាយពាណិជ្ជកម្ម បារីអេឡិចត្រូនិច និងផលិតផល អេចជ៍ ធី ភី នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ក្រសួងអប់រំ ហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា។
ពត៌មាន និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។
ពត៌មាន កុមារីអាហ្គានីស្ថានជាង១លាននាក់ត្រូវគេបដិសេធសិទ្ធិទទួលបានការអប់រំ ចាប់តាំងពីឆ្នាំ២០២១មកដល់ពេលនេះមានកុមារីអាហ្គានីស្ថានជាង១លាននាក់ហើយដែលត្រូវបានគេបដិសេធឫរំលោភសិទ្ធិនៅក្នុងការទទួលបានការអប់រំ។ នេះបើតាមវ៉ាទីកង់ញូវ។
ពត៌មាន ក្រុមការងារកម្មករនៃព្រះសហគមន៍នៅហ្វីលីពីនព្រមានអំពីករណីគ្រោះថ្នាក់ដល់ជីវិតលើកម្មករ ក្រុមការងារកម្មករដែលគាំទ្រសកម្មភាពដោយព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសហ្វីលីពីន បានព្រមានថា លក្ខខណ្ឌការងារមិនមានសុវត្ថិភាពនៅក្នុងប្រទេសហ្វីលីពីនកំពុងធ្វើឱ្យបាត់បង់ជីវិតកម្មករនៅក្នុងប្រទេសយ៉ាងហោចណាស់ម្នាក់ក្នុងមួយថ្ងៃ។
ពត៌មាន សម្រាប់ប្រទេសអារ៉ាបរួម អេមីរ៉េត អ៊ីរ៉ង់បានក្លាយជាប្រទេសជិតខាងបំពុល ហើយ ទីក្រុងអាប៊ូ ដាប៊ី បានចាកចេញពីអង្គការអូពិប កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ទីក្រុងអាប៊ូ ដាប៊ី បានចាកចេញពីអង្គការក្រុមប្រទេសអ្នកផលិតប្រេង អង្គការអូពិប (Opep)។ ពីពេលនេះទៅ ប្រទេសជាសមាជិកដទៃៗទៀត ត្រូវតែចាត់ចែងទំនាក់ទំនងជាមួយអ៊ីរ៉ង់ ប្រទេសជិតខាងដែលបំពុល។
ពត៌មាន គោលដៅនិងគោលការណ៍ បេសកម្មការទូតរបស់សន្តអាសនៈគឺបម្រើសន្តិភាព សច្ចភាព និងយុត្តិធម៌ ក្នុងដំណើរយាងទស្សនកិច្ចទៅកាន់សាលាបព្វជិតសាសនា ក្នុងឱកាសខួបលើកទី ៣២៥ នៃសាលាការទូតសន្តអាសនៈ សម្តេចប៉ាបឡេអូទី១៤ បានឆ្លុះបញ្ចាំងពីតួអង្គនិងតួនាទីដ៏សំខាន់របស់អ្នកការទូតរបស់បុរីវ៉ាទីកង់ឫសន្តអាសនៈ ថា អ្នកការទូតជាអ្នកនាំសារនៃសន្តិភាព ដែលត្រូវបានអំពាវនាវឱ្យការពារគ្រួសារមនុស្សជាតិជារូមមិនមែន តែសហគមន៍គ្រិស្តបរិស័ទឡើយ ។
ពត៌មាន តុលាការឥណ្ឌាគាំពារសិទ្ធិស្ត្រីពេញវ័យក្នុងការចូលរួមក្នុងជីវិតសាសនា តុលាការឥណ្ឌាថ្មីៗនេះបានសម្រេចចេញសាលក្រមថា ការមិនពេញចិត្តរបស់ឪពុកម្តាយចំពោះការសម្រេចចិត្តរបស់កូនស្រីពេញវ័យក្នុងការចូលរួមសកម្មភាពសាសនាណាមួយគឺជារឿងមិនត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Catholic Connect។
ពត៌មាន លោកអភិបាលថូម៉ាស ហាលីក ឱ្យFABC ពង្រឹង «ការិះគិតពិចារណាខាងវិញ្ញាណ» ក្នុងយុគសម័យនៃការផ្លាស់ប្តូរពិភពលោក
ពត៌មាន Missio Munich លើកឡើងក្នុងមហាសន្និបាត FABC ថា ការជួបប្រាស្រ័យទាក់ទងគ្នានាំឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ