ពត៌មាន មន្ត្រីវ៉ាទីកង់ជំរុញឱ្យបេសកជនកាតូលិកឌីជីថលកសាងភាពជាសហគមន៍មួយដែលត្រឹមត្រូវ លោកស្រីបណ្ឌិត ណាតាសា ហ្គោវីកា (Nataša Govekar ) មានប្រសាសន៍ថា អ្នកផ្សព្វផ្សាយគួរជាអ្នកកសាងសហគមន៍មួយដែលត្រឹមត្រូវ។
ពត៌មាន លោកកាឌីណាល់នៅស្រីលង្ការអំពាវនាវឱ្យអ្នកដឹកនាំនយោបាយប្រកាន់គោលការណ៍នៅក្នុងប្រទេស លោកកាឌីណាល់ ម៉ាល់ខម រ៉ានជីត (Malcolm Ranjith) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកទីក្រុងកូឡុំបូ បានអំពាវនាវឱ្យអ្នកដឹកនាំនយោបាយនៅក្នុងប្រទេសប្រកាន់ឲ្យជាប់នូវ គោលការណ៍ និងការទទួលខុសត្រូវនៅក្នុងប្រទេស ដោយមានប្រសាសន៍ថា ប្រទេសនេះត្រូវការជាបន្ទាន់នូវមេដឹកនាំដែលមានការប្តេជ្ញាចិត្តចំពោះយុត្តិធម៌ ភាពស្មោះត្រង់ និងផលប្រយោជន៍រួម។
ពត៌មាន និស្សិតទេវវិទ្យាល័យបង់ក្លាដេស៩រូបស្ម័គ្រចិត្តប្រែក្លាយខ្លួនជាអ្នកបម្រើអាសនៈ និស្សិតទេវវិទ្យាល័យបង់ក្លាដេសចំនួន៩រូបបានស្ម័គ្រចិត្តនិងបានតែងតាំងជាអ្នកបម្រើអាសនៈ ដោយពិធីតែងតាំងនេះត្រូវបានរៀបចំយ៉ាងឧឡារឹកកាលពីថ្ងៃទី២២ ខែឧសភា សាលាទេវវិទ្យាល័យ Holy Spirit Major ក្នុងសង្កាត់ បាណានី ( Banani ) ទីក្រុង ដាកា រដ្ឋធានីនៃប្រទេសបង់ក្លាដែស។
ពត៌មាន រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យអនុវត្តជាផ្លូវការ ការផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញ ចូលតែមួយ រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីវិវដ្តទៅ តាមយុគសម័យឌីជីថល និងសម្រេចបាន នូវការផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់
ពត៌មាន ADB ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីបំប្លែងធនធានមនុស្ស របស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) គឺជាដៃគូយុទ្ធសាស្ត្រ ដ៏សំខាន់ ដើម្បីបំប្លែងធនធានមនុស្ស របស់កម្ពុជាឱ្យទៅជា «កម្លាំងពលកម្ម ដែលពឹងផ្អែកលើបំណិន និងចំណេះដឹង»។
ពត៌មាន ច្បាប់ស្តីពី កាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ច្បាប់ស្ដីពី«កាតព្វកិច្ចយោធា»ដែលមាន ៨ជំពូក និង ២០មាត្រា ត្រូវបានប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ២០២៦ ចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ពត៌មាន លោក កឹម សុខា ត្រូវបាន ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោស លោក កឹម សុខា អតីតមេបក្សប្រឆាំងនៅកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសពាក់ព័ន្ធ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។
ពត៌មាន លោកអភិបាលព្រះសហគមន៍ឥណ្ឌូនេស៊ីអំពាវនាវឱ្យមានក្តីសង្ឃឹម យុត្តិធម៌ និងឯកភាពជាតិ ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យពង្រឹងឯកភាពជាតិ និងបន្តក្តីសង្ឃឹមឡើងវិញ ចំពេលមានបញ្ហាប្រឈមផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថានកាន់តែខ្លាំងឡើង ខណៈដែលប្រទេសឥណ្ឌូនេស៊ីបានប្រារព្ធទិវាភ្ញាក់រឭកជាតិលើកទី១១៨របស់ខ្លួននៅថ្ងៃទី ២០ខែឧសភា។
ពត៌មាន សម្តេចប៉ាបអធិស្ឋានសម្រាប់គ្រីស្តបរិស័ទនៅប្រទេសចិន វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ទ្រង់បានអធិដ្ឋានថ្វាយព្រះនាវម៉ារីជូនដល់គ្រិស្តបរិស័ទនៅក្នុងប្រទេសចិន ដោយសង្កត់ធ្ងន់ថា ពួកគេអាចក្លាយជាសាក្សីនៃ ក្តីសង្ឃឹម និងសន្តិភាព។
ពត៌មាន ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្ន ដើម្បីបង្ការ នូវការចម្លងជំងឺផ្ដាសាយ និងជំងឺកូវីដ គ្រប់ម្រង់ ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ គ្រប់ទម្រង់ ជាយថាហេតុ ដោយត្រូវអនុវត្តនូវវិធានការ បង្ការនានា។
ពត៌មាន ពលរដ្ឋ និងយុវជនក្រីក្រជាង ៤.០០០នាក់ ក្នុងខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលជំនាញ ក្នុងកម្មវិធី ១,៥លាននាក់ ប្រជាពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួនជាង ៤ ០០០នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញ នៅគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញចំនួន ២កន្លែងនៅក្នុងខេត្តសៀមរាប តាមរយៈកម្មវិធីវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចធិបតី។
ពត៌មាន ក្រុមអ្នកស្រាវជ្រាវ រកឃើញ ស្រះបុរាណ សម័យព្រះបាទជ័យវរ្ម័នទី៧ នៅខាងជើងកំពែងព្រះបរមរាជវាំងអង្គរធំ លទ្ធផលបឋមនៃការកំណាយបុរាណវិទ្យា បានបង្ហាញពីការរកឃើញស្រះបុរាណមួយ ស្ថិតនៅខាងជើងក្រៅកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ ដែលត្រូវបានសន្និដ្ឋានថាកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
ពត៌មាន ឆ្នាំ២០២៦ សត្វអណ្តើកហ្លួង ញាស់បានកូនចំនួន ៤០ក្បាល អង្គការ WCS បានឱ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ថា ក្នុងរដូវពងកូន ឆ្នាំ២០២៦នេះ ឧរង្គសត្វ (សត្វអណ្តើកហ្លួង)ជានិមិត្តរូបរបស់កម្ពុជាទទួលបានកូនទើបញាស់ចំនួន៤០ក្បាល។
ពត៌មាន អភិបាលព្រះសហគមន៍មួយជំរុញគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់លើសីលធម៌ និង សច្ចភាពក្នុងសង្គម លោក រូបើតូ សាន់តូ (Ruperto Santos) អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគ អេនទីប៉ូឡូ (Antipolo) នៅទីក្រុងម៉ានីល បាន អំពាវនាវឱ្យប្រជាជនហ្វីលីពីនស្វែងរក "សច្ចភាព យុត្តិធម៌ និងសន្តិភាព" ក្នុងចំណោមការខកចិត្តជាសាធារណៈកាន់តែខ្លាំងឡើងចំពោះអំពើពុករលួយ ភាពចម្រូងចម្រាសជាតិដែលមិនទាន់ដោះស្រាយ និងការលំបាកផ្នែកសេដ្ឋកិច្ចដែលប្រទេសកំពុងប្រឈមមុខ។
ពត៌មាន ព្រះសហគមន៍នៅក្លាដែសប្រកាសបើកសប្តាហ៍ Laudato Si’ ជាមួយនឹងកម្មវិធីដាំដើមឈើ ព្រះសហគមន៍កាតូលិកនៃភូមិភាគរ៉ាសាហ៊ី ( Rajshahi ) នៅភាគពាយ័ព្យនៃប្រទេសបង់ក្លាដែស បានប្រកាសបើកសប្តាហ៍ Laudato Si’ ជាមួយនឹងកម្មវិធីដាំដើមឈើនៅវិសាលវិហារ Good Shepherd Cathedral Parish ដើម្បីបញ្ជាក់ពីការទទួលខុសត្រូវផ្នែកបរិស្ថាន និងការយកចិត្តទុកដាក់ចំពោះការបង្កើតទិដ្ឋភាពបៃតង។
ពត៌មាន លោកស៊ី និងលោកពូទីន បញ្ជាក់អំពីទំនាក់ទំនងគ្មានការរំខាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកដូណាល់ ត្រាំ មកចិន ទំនុកចិត្តទៅវិញទៅមក ដែលត្រូវបានពង្រឹង កាលពីថ្ងៃទី២០ ខែឧសភា លោកស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រារព្ធពិធីអបអរសាទលើថាមពលនៃទំនាក់ទំនងនៃប្រទេសទាំងពីរនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំងនៅក្រោយឆាកនៃវិបត្តិអន្តរជាតិ និងក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន របស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ។
ពត៌មាន នាយករដ្ឋមន្ត្រីការបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខគឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយបានឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ។
ពត៌មាន សាស្ត្រាចារ្យ ឈាង រ៉ា សុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូ ថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា វិស័យសុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូ ទាំងនៅថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ (JCI-Patient Safety Pathways)ដែលស្តែងចេញពីលទ្ធផលសិក្សា ដែលអង្គការអន្តរជាតិ វាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល ។
ពត៌មាន នាយករដ្ឋមន្ត្រីគូសបញ្ជាក់ពីការបន្តកែទម្រង់ស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ជរដ្ឋាភិបាលកំពុងបន្តកិច្ចខិតខំប្រឹងប្រែងកែទម្រង់ស្ថាប័ន ហើយមានផែនការកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០ នៅក្នុងក្រសួង និងស្ថាប័នចំនួន ១៦។
ពត៌មាន ក្រពើភ្នំត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ — អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគីរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ សូមជូនដំណឹងអំពីការលែងក្រពើភ្នំជិតផុតពូជចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ។
ពត៌មាន កាឌីណាល់ម៉ាឡេស៊ីមួយរូបថា ចម្រុះភាពរបស់អាស៊ីគឺជាទ្រព្យសម្បត្តិ មិនមែនជាការគំរាមកំហែងទេ លោកកាឌីណាល់ សេបាស្ទាន ហ្វ្រង់ស៊ីស (Sebastian Francis) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅរដ្ឋប៉េណាង ក្នុងប្រទេសម៉ាឡេស៊ី បានប្រាប់វ៉ាទិកង់ញូវថា ព្រះសហគមន៍កាតូលិកនៅម៉ាឡេស៊ី"រស់រវើក" នៅក្នុងតំបន់។
ពត៌មាន ប្រធាន FABC ជំរុញបេសកជនកាតូលិកឌីជីថលនៅអាស៊ី ឱ្យនាំយកសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូទៅកាន់ពិភពឌីជីថល