ក្នុងរយៈពេល៧ថ្ងៃកាលពីសប្ដាហ៍មុន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្មទូទាំងប្រទេស បានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសរុបចំនួន ១១ ០៦៧ សន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។