សម្តេចប៉ាប៖ ស្ថានភាពនៅក្នុងប្រទេសលីបង់ មិនអាចទទួលយកបាន

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ស្ថានភាពនៅក្នុងប្រទេសលីបង់ មិនអាចទទួលយកបានឡើយ ហើយការកើនឡើងនៃភាពតានតឹងនឹងសង្រ្គាមត្រូវតែជៀសវាង។ នេះបើតាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ ។

សម្តេចប៉ាប ធ្វើការអំពាវនាវដោយស្មោះអស់ពីហឫទ័យប្រឆាំងនឹងការកើនឡើងនៃការវាយប្រហារនៅក្នុងប្រទេសលីបង់ ដោយបានហៅស្ថានការណ៍ប្រែប្រួលនេះថាមិនអាចទទួលយកបាន ហើយអធិស្ឋានសម្រាប់មនុស្សទាំងអស់ដែលកំពុងរងគ្រោះដោយសារសង្គ្រាមនៅទីនោះ។

សម្តេចប៉ាប បានធ្វើការអំពាវនាវប្រឆាំងនឹងការកើនឡើងកំដៅនៃសង្រ្គាមនៅក្នុងប្រទេសលីបង់ ខណៈដែលសង្រ្គាមនៅក្នុងដែនដីបរិសុទ្ធនៅតែបន្ត។

មានបន្ទូលទៅកាន់គ្រិស្តបរិស័ទ នៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍នាថ្ងៃពុធនេះ ទ្រង់បានមានបន្ទូលថា “ទូលបង្គំជាខ្ញុំមានការសោកស្ដាយចំពោះព័ត៌មានដែលចេញមកពីប្រទេសលីបង់ ដែលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មាករណីហិង្សាយ៉ាងខ្លាំងក្លាកើនមានហើយបានបណ្តាលឱ្យជនរងគ្រោះ និងការបំផ្លិចបំផ្លាញជាច្រើន»។

សម្តេចប៉ាបបានមានបន្ទូល ថាការកើនឡើងនេះគឺ "មិនអាចទទួលយកបាន" ហើយបានជំរុញឱ្យសហគមន៍អន្តរជាតិធ្វើឱ្យ "កិច្ចខិតខំប្រឹងប្រែង" ដើម្បីបញ្ឈប់ការរីករាលដាលនៃអំពើហិង្សានៅដែនដីវិសុទ្ធ​។​

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា​ការវាយឆ្មក់របស់អ៊ីស្រាអែលប្រឆាំងនឹងក្រុម ហេសបូឡា ដែលលួចវាយប្រហារដោយរ៉ូកែតទៅអ៊ីស្រាអែល រហូតមកដល់ពេលនេះបានបណ្តាលឱ្យជនរងគ្រោះជាង ៥៥០ នាក់ រួមទាំងជនស៊ីវិល និងកុមារ។

Daily Program

Livesteam thumbnail