សម្តេច​ប៉ាប​អធិស្ឋាន​សុំ​សន្តិភាព និង​អំពាវនាវ​សុំ​សិទ្ធិ​អ្នក​ទោស

សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូបាន អធិដ្ឋាននិងបន្តអំពាវនាវ​សុំសន្តិភាពនិងជំនួយ សម្រាប់​អ្នក​ដែល​រងទុក្ខ​ក្នុង​ប្រទេស​ដែលកំពុងតែផ្ទុះ​សង្រ្គាម និង​លើក​តម្កើង​សិទ្ធិ​អ្នក​ទោស​ក្នុង​ពន្ធនាគារ។

ថ្លែងទៅកាន់គ្រិស្តបរិស័ទនៅទីលានសន្តសិលា សម្តេចប៉ាប បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ទ្រង់ដោយមិនចេះនឿយហត់សម្រាប់ការអធិស្ឋានសម្រាប់សន្តិភាព។

សម្តេចប៉ាបបានមានបន្ទូលថា  " បងប្អូនប្រុសស្រី ចូរយើងបន្តអធិស្ឋានសុំសន្តិភាព ពីព្រោះអំពើជាអកុសល និង ភាពតានតឹងគឺខ្ពស់ណាស់នៅសមរភូមិសង្រ្គាម"។

សម្តេចប៉ាបបានមានបន្ទូលទៀតថា យើងទាំងអស់គ្នាសូមកុំបំភ្លេចពលរដ្ឋរងគ្រោះនៅ អ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា និង​ប្រទេស​ជា​ច្រើន​ដែល​កំពុង​មាន​សង្រ្គាម។  

សម្តេច​ប៉ាប​បាន​អំពាវនាវ​ថា " សូម​ឲ្យ​សំឡេង​ប្រជាជន​ដែល​សុំ​សន្តិភាព​បាន​ឮដល់អ្នកធ្វើការសម្រេចចិត្ត" ។

ជាមួយគ្នានោះសម្តេចប៉ាបលោក​បាន​មានបន្ទូល​ថា យើង​ត្រូវ​តែ​ធ្វើ​ការ​ដើម្បី​ឲ្យ​អ្នក​ទោស​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​សេចក្តី​ថ្លៃថ្នូរ ព្រោះ​អ្នក​រាល់​គ្នា​អាច​ធ្វើ​ខុស៖ ការ​ជាប់​ពន្ធនាគារ​គឺ​ដើម្បី​រស់​ឡើង​វិញ​នូវ​ជីវិត​ទៀង​ត្រង់​នៅ​ពេល​ក្រោយ”។

Daily Program

Livesteam thumbnail