ពេលសម្រាកភ្ជុំបិណ្ឌ៣ថ្ងៃ ទៅណាមកណាគិតសុវត្ថិភាពផ្ទះសម្បែងផង !

នៅពេលសម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរយៈពេល៣ថ្ងៃនៅសប្តាហ៍ក្រោយពេលទៅណាមក ណាសូមគិតអំពីសុវត្ថិភាពផ្ទះសម្បែងផង ជាពិសេសសម្រាប់អ្នកដែលមានលំនៅស្ថានដែលធ្លាប់រងគ្រោះនឹងជំនន់ទឹកភ្លៀង។

មិនថាអ្នកនៅភ្នំពេញឫអ្នកនៅទីណាទេ គឺសូមយកចិត្តទុកដាក់ ពីព្រោះអាកាសធាតុនៅក្នុងអំឡុងភ្ជុំបិណ្ឌ នេះរាងដូចជាអាប់អួរបន្តិច ដោយសារតែព្យុះនិងវិសម្ពាធកើតមានជាបន្តបន្ទាប់ ដែលអាចកើតជាភ្លៀង ធ្លាក់លេចផ្ទះសម្បែងខូចខាតទ្រព្យសម្បត្តិយើងពិបាកសន្សំលុយ ឫ ក៏បង់រំលោះយកមកប្រើប្រាស់ជាថ្មីឡើងវិញទៀតខណៈដែលអាចចាស់អ្នកខ្លះនៅមិនទាន់បង់ផ្តាច់អស់នៅឡើយ ។

នៅពេលនេះប្រព័ន្ធធារាស្រ្ត ប្រព័ន្ធលូ ត្រូវបានស្តារនិងជួសជុលយ៉ាងសកម្មជាពិសេសនៅក្នុងរាជធានីភ្នំ ពេញប៉ុន្តែនៅតែមានព័ត៌មាននៃការលិចលង់ផ្ទះសម្បែងផ្លូវថ្នល់ឲ្យតែមានពេលភ្លៀងធ្លាក់មកម្តងៗ ជាពិសេសគឺភ្លៀងដែលបង្អុរចាប់ទៅ ៨០ មីមីម៉ែត្រឡើងនៅក្នុងរង្វង់រយៈពេលមិនយូរ គឺត្រឹមកន្លះម៉ោងដឹងតែរវល់បាច់ រវល់ជូន រវល់លើកទុកដាក់វត្ថុអេឡិចត្រូនិចដែលខូចពេលចូលទឹកហើយ ចុះប្រសិនបើយើង ចាក់សោរផ្ទះហើយទៅដើរលេងបាត់មិនវីវ ។

នៅក្នុងករណីនេះបងប្អូនដែលទៅណាឆ្ងាយៗប្រសិនបើអាចគួរមានអ្នកនៅចាំផ្ទះ ហើយប្រសិនបើអត់ទេ អាចផ្តាំផ្ញើរអ្នកជីតខាង ឫមួយក៏អាចលើកទុកដាក់របស់ងាយខូច និង បិទភ្លើងឲ្យបានត្រឹមត្រូវដើម្បីបង្កា គ្រោះថ្នាក់ជាយថាហេតុណាមួយកើតមានឡើង ។

ម្យ៉ាងវិញទៅ ពេលទៅដើរលេង សូមកុំទៅទីណាដែលនៅជិតប្រភពទឹកខ្លាំងពេក ខ្លាចសុវត្ថិភាពកុមារតូចៗលេងទឹកពេលដែលយើងម្នាក់ៗសប្បាយភ្លេចខ្លួន ហើយក៏អាចបង្ការជំនន់ទឹកភ្លៀងឫគ្រោះធម្មជាតិ ណាមួយកើតមានឡើងដោយចៃដន្យ ។ ពេលដើរលេងក៏គួរតែប្រុងប្រយ័ត្នជាមួយនឹងសត្វពន្លត់ជាពិសេស គឺពពួកសត្វអសិរពិសដែលយើងអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតដោយប្រកាសណាមួយ ដោយចៃដន្យ ។​

ពិបាកទាយណាស់រឿងអាកាសធាតុ ប្រយ័ត្នទុកជាមុនក៏ជារឿងដែលប្រសើរផងដែរ ដើម្បីកុំអោយវាកើតឡើង យើងបានត្រឹមអោបដៃឈរមើលមហន្តរាយនៅក្នុងគ្រួសារយើង ។ ពេលដើរលេងសប្បាយ ក៏គួរតែ មានទំនួលខុសត្រូវបរិស្ថាន និង សណ្តាប់ធ្នាប់ ហើយសម្រាប់អ្នកហូបចុកផឹកស៊ីគ្រឿងស្រវឹងអីសូមកុំ ច្រើនពេក ល្មមបាន ដើម្បីកុំអោយយ៉ាប់សុខភាពអស់លុយនឹងផឹកហើយមកអស់លុយនឹងការទិញថ្នាំ និង​ជួបពេទ្យព្យាបាលជំងឺបន្ថែមទៀត ។

សរុបសេចក្តីទៅនៅពេលភ្ជុំបិណ្ឌនៅពេលខាងមុខ សូមទាំងអស់គ្នារីករាយជួបជុំគ្រួសារ ធ្វើបុណ្យធ្វើទាន តាមជំនឿ តែកុំឲ្យបន្សល់ទុកនូវអ្វីដែលសោកស្តាយបំផុតនៅក្នុងជីវិតនៅក្នុងអំឡុងពេលនេះ។ សូមលើកកំពស់ការប្រុងប្រយ័ត្ន ។​ ការប្រុងប្រយ័ត្នរមែងអាចកាត់បន្ថយគ្រោះពីតូចមកគ្មាន ពីធំមកតូច ។ល។ 

 

Daily Program

Livesteam thumbnail