កាឌីណាល់ ព្យែត្រូ ផារ៉ូលីន ៖ ការសន្ទនា និងការអភិវឌ្ឍន៍ គឺជាគន្លឹះសម្រាប់សន្តិភាព

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសម្រាប់អនាគត នៅអង្គការសហប្រជាជាតិ លោកកាឌីណាល់ ព្យែត្រូ ផ៉ារ៉ូលីន (Pietro Parolin) មានប្រសាសន៍ថា ព្រឹត្តិការណ៍កម្រិតខ្ពស់របស់អង្គការសហប្រជាជាតិផ្តល់នូវហេតុផលសម្រាប់ក្តីសង្ឃឹមចំពេលមានវិបត្តិនៃពហុភាគីនិយមនាពេលបច្ចុប្បន្ន ហើយអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែងឆ្ពោះទៅរកពិភពលោកដែលមានសុវត្ថិភាព សន្តិភាព និរន្តរភាព និងរួមបញ្ចូល សម្រាប់មនុស្សជំនាន់ក្រោយ។

លោកកាឌីណាល់បានថ្លែងសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ​សង្រ្គាមគឺគ្មានផលអ្វីក្រៅពីមហន្តរាយ នោះទេ ដូច្នេះការសន្ទនា និង ការអភិវឌ្ឈន៍គឺជាគន្លឹះសម្រាប់សន្តិភាព ។ នេះបើតាមអ្វីដែលវ៉ាទីកង់ញូវបានដកស្រង់ប្រសាសន៍របស់លោក ។

លោកបានបន្តថា កិច្ចសន្ទនានៅតែជាគន្លឹះក្នុងការដោះស្រាយជម្លោះពិភពលោកនាពេលបច្ចុប្បន្ន ហើយវាគឺជាគន្លឹះ លើកកម្ពស់យុត្តិធម៌ និងសន្តិភាព ក៏ដូចជាការស្ដារឡើងវិញនូវអារម្មណ៍នៃភាពជាកម្មសិទ្ធិរបស់ក្រុមគ្រួសារមនុស្សសកលលោក ។

នៅក្នុងសុន្ទរកថាលោកកាឌីណាល់ បានកត់សម្គាល់ថាព្រឹត្តិការណ៍កម្រិតខ្ពស់គួរតែជា "ប្រភពនិងហេតុផលសម្រាប់ក្តីសង្ឃឹម" នៅក្នុងបរិបទបច្ចុប្បន្ននៃវិបត្តិពហុភាគីនិយមដែលលោកបាននិយាយថាភាគច្រើនគឺដោយសារតែការថយចុះនៃការជឿទុកចិត្តក្នុងចំណោមប្រជាជាតិនានា។

លោកបានកត់សម្គាល់ដោយបន្ទរបន្ទូលរបស់សម្តេចប៉ាប ថា ការសន្ទនាមិនមែនជាសុទិដ្ឋិនិយមដែលព្រងើយកន្តើយនឹងបញ្ហាប្រឈមជាសាកលនោះទេ ប៉ុន្តែជាការធ្វើការឆ្ពោះទៅកាន់ថ្ងៃអនាគតដ៏ល្អប្រសើរ ដែលបង្កើតឡើងដោយឈរលើគោលការណ៍នៃសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ការលើកកម្ពស់ការអភិវឌ្ឍមនុស្សជាតិ សមភាព និងសេចក្តីថ្លៃថ្នូរ នៃប្រជាជាតិទាំងអស់។

Daily Program

Livesteam thumbnail