សម្តេចប៉ាប ៖ ជនចំណាកស្រុកសុំឱ្យយើងបណ្តុះ 'សុបិននៃភាតរភាព'
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានចែករំលែកនូវទស្សនៈរបស់ទ្រង់តាមរយៈអត្ថបទមួយនៅក្នុងបុព្វបទនៃសៀវ ភៅមួយក្បាល ដែលមានចំណងជើងថា " ជនចំណាក់ស្រុក៖ រឿងនិទាននៃផ្លូវនៃជីវិត" ។
នៅក្នុងបុព្វបទសម្រាប់សៀវភៅនេះ វ៉ាទីកង់ញូវបានរំលេចថា សម្តេចប៉ាបបានសង្កត់ធ្ងន់នូវសារដែលទ្រង់ ចង់ឲ្យពិភពលោកបន្តយកចិត្តទុកដាក់នឹងជនឥន្តោប្រវេស ហើយទ្រង់ក៏បានលើកឡើងឲ្យពិភពលោក យល់អំពីតម្រូវការរបស់ក្រុមជនឥន្តោប្រវេសន៍ ។
សម្តេចប៉ាបបានពិពណ៌នាអំពីបទពិសោធន៍ដ៏លំបាករបស់ជនចំណាកស្រុកនៅសមុទ្រដែលប្រឹងប្រែងស្វះស្វែងរកការ ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេដើម្បីស្វែងរកអនាគតដ៏ល្អប្រសើរ។
សម្តេចប៉ាបបានមានបន្ទូលថា បញ្ហាឥន្តោប្រវេសន៍គឺជាប្រធានបទដែលទ្រងបានយកចិត្តទុកដាក់ជាពិសេស ហើយទ្រង់តែងតែតាមដានរាល់ទិដ្ឋភាព ជាពិសេសចំពោះស្ថានភាពនៃជនចំណាកស្រុក ដែលជាសញ្ញាមួយនៃសម័យកាលនៃសម័យប្រវត្តិសាស្ត្រនេះ។
សម្តេចប៉ាបបានមានបន្ទូលបន្តថា ស្ថានភាពនៅច្រកសមុទ្រមេឌីទែរ៉ាណេ គឺនៅតែបន្តរងគ្រោះ ហើយនៅតែបន្តមានជនចំណាកស្រុកមកជាបន្តបន្ទាប់ ទោះបីជាដឹងថា ច្រកសមុទ្រនេះ ជាកន្លែងដ៏គ្រោះថ្នាក់ក៏ដោយចុះ ។
សម្តេចប៉ាបបានមានបន្ទូលថា សូមកុំព្រងើបកន្តើយ នឹងបញ្ហាចំណាកស្រុក ។ សូមយើងរិះគិតអំពីភាតរភាព ដែលធ្វើឲ្យសហគមន៍មនុស្សរីកចម្រើនដោយសេចក្ដីល្អ។