មន្រ្តីការទូតវ៉ាទីកង់ អំពាវនាវឱ្យមានសេរីភាពខាងសាសនា និងមនសិការ

លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ ( Paul Richard Gallagher) ដែលជារដ្ឋមន្រ្តីទទួលបន្ទុក ទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ បានថ្លែងទៅកាន់សន្និសីទព្រឹទ្ធសភានៃសាធារណរដ្ឋប៉ូឡូញស្តីពីថា សេរីភាពខាងសាសនានិងមនសិការគួរតែមាន ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។​

លោកបានបន្តថា "សេរីភាពនៃមនសិការ និងសាសនាក្នុងបរិបទនៃរដ្ឋប្រជាធិបតេយ្យ" និងតាមការអំពាវនាវរបស់ សម្តេចប៉ាបនាពេលថ្មីៗនេះ គឺជាសារលើកទឹកចិត្តសង្គមយកចិត្តទុកដាក់និងគោរព សេរីភាពមនុស្សជាតិ ។

លោកអគ្គអភិបាល បានធ្វើការអំពាវនាវយ៉ាងមុតមាំឲ្យមានការរក្សាសេរីភាពខាងសាសនា ដែលតែងតែមានការគំរាមកំហែងកាន់តែខ្លាំងនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។

លោកបានលើកឡើងថា សេរីភាពនៃមនសិការ និងសាសនានៅក្នុងបរិបទនៃសង្គមបច្ចុប្បន្ននេះ គឺគួរតែមានការពូនជ្រុំ ។

លោកបានបន្តថា ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ព្រះវិហារកាតូលិក បានកំពុងឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅលើប្រធានបទនៃសិទ្ធិមនុស្ស សេរីភាពនៃមនសិការ និងសាសនា ជាពិសេសតែម្តង ។ លោកបានសង្កេតឃើញថា ការឆ្លុះបញ្ចាំងនេះត្រូវបានពង្រឹងដោយបទពិសោធន៍ប្រចាំថ្ងៃរបស់អ្នកជឿនៃគ្រប់តំបន់ និងវណ្ណៈសង្គម។

ដោយគិតក្នុងចិត្តបែបនេះ លោកអគ្គអភិបាល បានផ្តល់ការពិចារណាជាក់លាក់មួយចំនួនទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៃសេរីភាពជាមូលដ្ឋាននេះ "ដើម្បីឱ្យវាធានាបានប្រសិទ្ធភាពក្នុងការអនុវត្ត" និង "មិនត្រឹមតែប្រកាសដោយពាក្យសំដី ឬគ្រាន់តែដាក់ក្នុងច្បាប់ប៉ុណ្ណោះ ។

Daily Program

Livesteam thumbnail