វិចារណកថា ការទទួលទានគឺដើម្បីរស់ និងសុខភាពល្អ មិនមែនដើម្បីធាត់ហើយ បណ្តាលឲ្យមានជំងឺឡើយ អាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច គឺជារបបអាហារសំខាន់ដែលទ្រទ្រង់រាងកាយ និងកម្លាំងបញ្ញារបស់យើង។ ការទទួលទានអាហារទាំងនេះតាមរបៀបដែលមានសុខភាពល្អអាចជួយការពារជំងឺមិនឆ្លងផ្សេងៗ ជាពិសេសគឺពពួកជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺធាត់។
ពត៌មាន សម្តេចប៉ាប៖ បុណ្យព្រះយេស៊ូប្រសូត្រគឺជាពិធីបុណ្យជួយដល់រំលែកទុក្ខវេទនា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា បុណ្យព្រះយេស៊ូប្រសូត្រមិនមែនជាពិធីបុណ្យរីករាយអំណរ សប្បាយនៅតាមគ្រួសារនីមួយៗនោះទេ ប៉ុន្តែគឺជាពិធីបុណ្យដែលជួយរំលឹកដល់គ្រិស្តបរិស័ទអោយយល់អំពីទុក្ខវេទនានិងការចេះជួយគ្នា ។
ពត៌មាន សម្តេចប៉ាបផ្តល់បទសំភាសដល់អ្នកសារព័ត៌មានអាហ្សង់ទីន កាលពីចុងសប្តាហ៍កន្លងទៅនេះ វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានផ្តល់បទសំភាសន៍ដល់ អ្នកសារព័ត៌មានទូរទស្សន៍មកពីអាហ្សង់ទីន ដោយនៅក្នុងអំឡុងពេលនេះ ទ្រង់បានចែករំលែកអំពី ក្តីសង្ឃឹមនៃការអត់ធ្មត់រួមក្នុងគ្រាលំបាករបស់ពិភពលោក ។
ពត៌មាន សម្តេចប៉ាបផ្ញើសារលិខិតជូនអ្នកទោស ហើយប្រាប់ពួកគេឲ្យបើកចិត្តទទួលស្វាគមន៍ព្រះយេស៊ូ នៅក្នុងអំឡុងពេលដែលព្រះសហគមន៍បានរៀបចំពិធីថ្វាយអភិបូជាមួយ នៅក្នុងគុក ហ្លូរ៉េនទីន (Florentine ) សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសារទូរលេខទៅអ្នកទោសដើម្បីបន្តការស្វាគមន៍បុណ្យព្រះយេស៊ូប្រសូត្រ និងប្រសិទ្ធពរដល់ពួកគេ។
ពត៌មាន ស្ថាប័នពីរបានចោទប្រកាន់អ៊ីស្រាអែលពីអំពើប្រល័យពូជសាសន៍ និងការសម្អាតជាតិសាសន៍ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និង គ្រូពេទ្យគ្មានព្រំដែន បាន ចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្ត "អំពើប្រល័យពូជសាសន៍ និងការសម្អាតជនជាតិភាគតិច នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែ អ៊ីស្រាអែលឆ្លើយតបនឹងការចោទប្រកាន់អង្គការទាំងនោះថាបានផ្សព្វផ្សាយ កុហក។
បរិស្ថាន វីរុស H5N1 : អង្គការសុខភាពពិភពលោកវាយតម្លៃថា វានៅខ្សោយសម្រាប់ ហានិភ័យ នៃការចម្លងជាសកល ប៉ុន្តែ សុំអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន នៅអំឡុងជំនួបការផ្តល់សម្ភាសន៍ជាទៀងទាត់របស់អង្គការសហប្រជាជាតិ នៅទីក្រុង ហ្ស៉ឺណេវ លោកស្រីបណ្ឌិត ម៉ារីយ៉ា វ៉ាន់ កឺខូវ ដែលជានាយិកាស្តីទីទទួលបន្ទុកគ្រប់គ្រង ជំងឺ ឆ្លង និងការគំរាមកំហែងរោគរាតត្បាត នៅអង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ៖ “សព្វថ្ងៃនេះ ឈលើមូលដ្ឋានព័ត៌មានដែលយើងមាន យើងប៉ាន់ស្មានថា ហានិភ័យនៃ ការឆ្លង ជាសាធារណៈ នៅខ្សោយទេ”។
ពត៌មាន កម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឱ្យដឹងថា កម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការ ចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់អាណត្តិ ២០២៥-២០២៦ ដែលបានសម្រេចក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។
ពត៌មាន សំណុំរឿងអ្នកសារព័ត៌មានលោក ផាត់ ហ៊ន ហៅហ៊ន ត្រូវបញ្ជូនពីសាលាដំបូងខេត្តកំពង់ចាម មកសាលាដំបូងរាជធានីភ្នំពេញ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្រេចឱ្យសាលាដំបូងខេត្តកំពង់ចាមពិនិត្យចាត់ចែងផ្ទេរសមត្ថកិច្ចក្នុងការចាត់ការសំណុំរឿងព្រហ្មទណ្ឌរបស់លោកផាត់ ហ៊ន ហៅ ហ៊ន មកសាលាដំបូងរាជធានីភ្នំពេញវិញ។
ពត៌មាន ការអនុវត្តដកបណ្ណបើកបរយានយន្ត នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អគ្គស្នងការដា្ឋននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្ត គ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ។
ពត៌មាន អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគារ ៣១ ឆ្នាំ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ពាក់ព័ន្ធនឹងករណីឃាតកម្ម, ប៉ុនប៉ងឃាតកម្ម, ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន។
លោកអេម៉ានូអែល ម៉ាក្រុង បរិហារអំពីការវាយប្រហាររបស់អ៊ីរ៉ង់ មិនអាចទទួលយកបាន ប្រឆាំងនឹងប្រទេសអារ៉ាបរួម អេមីរ៉េត