សម្តេចប៉ាប ឡេអូ ទី១៤ទទួលបានរថយន្តអគ្គិសនីចំនួនពីរគ្រឿង

សម្តេចប៉ាបឡេអូទី១៤ បានទទួលរថយន្ត អគ្គិសនីថ្មីពីរដែលរចនាឡើង ដើម្បីជួយដល់ទ្រង់ធ្វើដំណើរ ក្នុងអំឡុងពេលធ្វើដំណើរ នៅក្រៅប្រទេស។ នេះបើតាមវ៉ាទីកង់ញូវ។
រថយន្តអគ្គីសនីនេះផលិតឡើងជាពិសេសដោយ ក្រុមហ៊ុនអ៊ីតាលី Exelentia សហការជាមួយកងសន្តិសុខ នៃរដ្ឋវ៉ាទីកង់ ។ រថយន្តនេះមិនមានលក្ខណៈស្មុគស្មាញដោយមានរាងតូចងាយស្រួលចល័តនិងសម្រួលដល់សម្តេចប៉ាបនៅក្នុងដំណើរប្រកាសដំណឹងល្អ ។
ប្រភពដដែលបានបន្តថា នេះជារថយន្តដែលត្រូវបាន កែច្នៃឡើង ដើម្បីផ្តល់នូវ សុវត្ថិភាព និងការពង្រឹងភាពងាយស្រួលនៅពេលឡើងជិះ និងចេញពីរថយន្ត ប៉ុន្តែវាទាមទារនូវការរក្សាសន្តិសុខដោយកងអង្គរក្ស។
រថយន្តទាំងនោះត្រូវបានបង្ហាញដល់សម្តេចប៉ាប នៅក្នុងអំឡុងពេលដែលទ្រង់កំពុងសម្រាកលំហែរជាលក្ខណៈឯកជន នៅតំបន់ ខាស្តែល ហ្គានដូលហ្វូ (Castel Gandolfo)៕
Daily Program
