សម្តេចប៉ាបឡេអូទី១៤ជួបសន្ទនាជាមួយកុមារប្រហែលជា៣០០ នាក់មកពីអ៊ុយក្រែន

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានយាងជួបសន្ទនាគ្នាជាមួយនឹងកុមារប្រហែលជា៣០០ នាក់ មកពី ប្រទេសអ៊ុយក្រែន ក្រោមការរៀបចំដោយអង្គការការីតាស កាលពីចុងសប្តាហ៍កន្លងទៅ។
នាឱកាសនោះសម្តេចប៉ាបឡេអូបានបន្តលើកកំពស់ឲ្យគ្រីស្តបរិស័ទ យកចិត្តទុកដាក់លើកុមារ ដោយសង្កត់ធ្ងន់ថា យើងជាគ្រីស្តបរិស័ទអាចរៀនធ្វើជាអ្នកសាងសង់ស្ពាន និងស្វែងរកឱកាសជួយអ្នកដទៃ។
សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា នេះហើយជាជំហាន ដែលយើងត្រូវតែបន្តុះតាំងពីវ័យក្មេងទៅ។
នាឱកាសនោះ សម្តេចប៉ាបឡេអូបានលើកទឹកចិត្តឲ្យពួកគេជាសិស្សឱ្យស្វែងរកមិត្តភាពជាមួយព្រះយេស៊ូដោយការចូលរួមក្នុងអភិបូជា និងប្តេជ្ញាខ្លួនក្នុងការកសាងសន្តិភាព។
សម្តេចប៉ាបឡេអូបានវាយតម្លៃខ្ពស់លើប្រធានបទសម្រាប់ការពិភាក្សាដែលនឹងជួយកុមារឱ្យយកឈ្នះលើការរើសអើងក្នុងពេលដែលវាកាន់តែពិបាកនិយាយ ភ្ជាប់ និងចែករំលែកពាក្យ គំនិត និងសូម្បីតែពេលលេងជាមួយអ្នកដទៃ៕
Daily Program
