សម្តេចប៉ាបអធិដ្ឋាន សម្រាប់ជនរងគ្រោះដោយទឹកជំនន់នៅរដ្ឋតិចសាស់

កាលពីថ្ងៃអាទិត្យកន្លងទៅនេះសម្តេចប៉ាបឡេអូទី១៤ បានចូលរួមសំដែងនូវការរំលែកទុក្ខ ចំពោះអ្នកទាំងអស់ដែលបានបាត់បង់ជីវិត នៅក្នុងទឹកជំនន់ដ៏មហន្តរាយនៅរដ្ឋតិចសាស់សហរដ្ឋអមេរិក។ នេះបើតាមវ៉ាទិកង់ញូវ។
សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលជាភាសាអង់គ្លេសនៅចុងបញ្ចប់នៃកម្មវិធី កាលពីថ្ងៃអាទិត្យថា ទូលបង្គំចូល ចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្រ ចំពោះគ្រួសារទាំងអស់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ នៅក្នុងគ្រោះមហន្តរាយដែលបណ្តាលមកពីទឹកជំនន់ ក្នុងរដ្ឋ តិចសាស់ ក្នុងសហរដ្ឋអាមេរិក។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា យើងសូមអធិស្ឋានសម្រាប់ពួកគេ។
ប្រភពដដែលបានឲ្យដឹងថា ទឹកជំនន់នេះគឺជាគ្រោះដ៏រហ័ស ពោលគឺត្រឹមតែ៤៥ នាទី កំពស់ទឹកទន្លេ បានឡើងរហូតដល់ទី ៨ ម៉ែត្រ ដែលនាំអោយវាឆក់ជីវិតមនុស្ស យ៉ាងហោចណាស់មនុស្ស ៥១ នាក់ ហើយរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន រួមទាំងក្មេងស្រីចំនួន២៧ នាក់ដែលកំពុងចូលរួមសម្រាកវិសមកាលរដូវក្តៅនៅក្នុងកន្លែងដែលរងគ្រោះ។
កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ទោះបីជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលគំរាមកំហែងដល់ទឹកជំនន់ភ្លាមៗក៏ដោយ៕
Daily Program
