សន្តអាសនៈដាក់គោលការណ៍ណែនាំថ្មីសម្រាប់ដំណើរការនៃការរៀបចំមហាសន្និបាតព្រះសហគមន៍ថ្មី

វ៉ាទីកង់ញូវបានរាយការណ៍ថា ដូចដែលបានគ្រោងទុកអគ្គាធិការដ្ឋាននៃមហាសន្និបាតព្រះសហគមន៍ ចេញផ្សាយជាផ្លូវការ នូវឯកសារថ្មីដែលមានឈ្មោះថា "ផ្លូវសម្រាប់ការអនុវត្ត តាមខ្លឹមសានៃមហាសន្និបាត" ដែលផ្តល់នូវ "គន្លឹះបកស្រាយសម្រាប់ការយល់ដឹងអំពីដំណាក់នានានៃការរៀបចំមហាសន្និបាតរបស់ព្រះសហគមន៍​។​

ប្រភពដដែលបានបន្តថា ឯកសារថ្មីនេះ គឺមានបំណង ផ្តល់នូវគន្លឹះបកស្រាយសម្រាប់ការយល់ដឹងអំពីដំណាក់កាលនៃការអនុវត្តនៃដំណើរការតាមខ្លឹមសារនៃមហាសន្និបាតនេះ។

ប្រភពដដែលបានបន្តទៀតថា ជាទូទៅខ្លឹមសារនៃមហាសន្និបាតនេះគឺបានចេញដំណើររៀបចំជាជំហ៊ានៗតាំងពីឆ្នាំ២០២០ ដើម្បីឈានទៅរៀបចំជំនួបកិច្ចសន្ទនាជារួមដែលអាចត្រូវគេហៅថាសភានៃកិច្ចសន្ទនាព្រះសហគមន៍កាតូលិកដែលគេគ្រោងនឹងរៀបចំនៅខែតុលា ឆ្នាំ២០២៨​។​

លោកកាឌីណាល់ ម៉ារីអូ ហ្គ្រិច (Mario Grech)អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានមហាសន្និបាតនេះបានកត់សំគាល់ថា នេះជាទម្រង់បែបបទនៃព្រះសហគមន៍ ដើម្បីកំណត់បេសកកម្មសម្រាប់បម្រើព្រះសហគមន៍និងគ្រិស្តបរិស័ទ។

លោកកាឌីណាល់បានបន្តថា នេះជាបេសកម្មដែលជំរុញឱ្យយើងអនុវត្ត ការប្រកាសដំណឹងល្អដែលជាកិច្ចការដែលអ្នកទទួលខុសត្រូវនៅតាមព្រះសហគមន៍គួរតែយកចិត្តទុកដាក់៕

Daily Program

Livesteam thumbnail