តំណាងសានិកសាសនាជាច្រើននិយាយអំពីសង្គ្រាមនិងការសន្ទនានៅទីក្រុងតូក្យូ

អ្នកតំណាងសានិកសាសនានានាមកពីជុំវិញពិភពលោកជួបប្រជុំគ្នានៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅក្នុងកម្មវិធីតុមូលស្តីពីសន្តិភាពដែលរៀបចំដោយសម្ព័ន្ធសាសនាដើម្បីសន្តិភាពអន្តរជាតិ។
វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីនេះបានរៀបចំឡើងរយៈពេល៣ថ្ងៃដោយ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ ដោយអ្នកដែលបានចូលរួមគឺបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីវិធីកសាងទំនុកចិត្តក្នុងចំណោមមេដឹកនាំសាសនា និងអ្នកធ្វើការជាមួយមេដឹកនាំនយោបាយលើការឆ្លើយតបមនុស្សធម៌ទៅនឹងវិបត្តិ ដែលកំពុងតែកើតឡើង។
មេដឹកនាំដែលចូលរួមគឺមាន និកាយផ្សេងៗនៃគ្រីស្តសាសនា ជាមួយតំណាងមកពីសាសនាឥស្លាម ពុទ្ធសាសនា ហិណ្ឌូ សាសនាយូដា លទ្ធិខុងជឺ ស៊ីនតូ សាសនាស៊ីក តាវ ជាដើម។ ក្នុងកម្មវិធីនោះ ក៏មានក្រុមប្រទេសដែលរងផលប៉ះពាល់ដោយជម្លោះនាពេលបច្ចុប្បន្ន ហើយអ្នកចូលរួមទាំងអស់បានប្រមូលផ្តុំគ្នាដើម្បីបរិហារសង្រ្គាម និងខិតខំឆ្ពោះទៅរកការកសាងសង្គមសន្តិភាព។
ប្រធានបទមួយចំនួនដែលបានលើកឡើងរួមមាន ការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមអ្នកដឹកនាំសាសនា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្សះផ្សា និងកំណត់បញ្ហាប្រឈមក្នុងការសម្រេចបានពួកគេ។
ការសម្របសម្រួលកិច្ចសន្ទនាអន្តរសាសនាដែលមានអត្ថន័យចាក់ឫសក្នុងគោលការណ៍ស្នូលនៃប្រពៃណីនីមួយៗ បូករួមទាំង ការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុសាសនាជាមួយមេដឹកនាំនយោបាយ ដើម្បីជំរុញគំនិតផ្តួចផ្តើមសន្តិភាពនៅថ្នាក់មូលដ្ឋាន គឺសុទ្ធតែបានពិភាក្សានៅពេលនោះ៕
Daily Program
