សម្តេចប៉ាបឡេអូទី១៤ថា វប្បធម៌ដែលគ្មានការពិតក្លាយជាឧបករណ៍របស់អ្នកមានអំណាច

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤បានយាងទទួលក្រុមបងស្រីសន្តអូហ្គូស្ទីនកាលពីថ្ងៃទី ០៥ ខែកក្កដា ហើយនៅឱកាសនោះសម្តេចប៉ាបបានមានបន្ទូលថា វប្បធម៌ដែលគ្មានការពិតក្លាយជាឧបករណ៍របស់អ្នកមានអំណាច។

សម្តេចប៉ាបឡេអូបាន លើកទឹកចិត្តដល់ក្រុមគ្រួសារបងស្រីសន្តអូហ្គូស្ទីនបម្រើព្រះនាងម៉ារី និង ព្រះយេស៊ូ ឲ្យលើកកំពស់ការអត់ធ្មត់ក្នុងគ្រាលំបាក ក្លាហានក្នុងបេសកកម្មអប់រំនិងបម្រើព្រះសហគមន៍។

សម្តេចប៉ាបឡេអូបានពន្យល់ថា "ជំនួសឱ្យការដោះលែងមនសិការ វាធ្វើឱ្យមានការភ័ន្តច្រឡំ និងបង្វែរពួកគេទៅតាមផលប្រយោជន៍នៃទីផ្សារ និន្នាការ ឬភាពជោគជ័យរបស់ពិភពលោក"។

សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា អ្នកនឹងមានការខ្ជាប់ខ្ជួនក្នុងការដើរតាមព្រះគ្រីស្ត  គឺជាអ្នកដែលបានសម្រេចចិត្តជ្រើសរើសផ្លូវបន្តជីវិតតាមលំអាននៃសេចក្តីពិត ដូច្នេះហើយជាលក្ខណៈវិនិច្ឆ័យនៃគំនិតផ្តួចផ្តើម​ដើម្បីរួបរួមគ្នាកសាងវប្បធម៌របស់យើងទាំងអស់គ្នា។

សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ចូរក្លាហានក្នុងបេសកកម្មរបស់យើង។ ក្រៅពីការអនុញ្ញាតឱ្យព្រះគ្រីស្តជាធាតុណែនាំសម្រាប់បេសកកម្មរបស់ពួកគេ សម្តេចប៉ាបឡេអូក៏បានផ្តល់យោបល់ដល់ក្រុមបងស្រី យកគំរូតាមស្ថាបនិករបស់ក្រុមដែលតែងតែយកចិត្តទុកដាក់ចំពោះ ស្ត្រីដែលខ្វះខាត និងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ពួកគេ៕

Daily Program

Livesteam thumbnail