លោកកាឌីណាល់ ម្នាក់ត្រូវបានបញ្ចូលជាសមាជិកគណៈកម្មាធិការវិនិច្ឆ័យពានរង្វាន់ Zayed Award

លោកកាឌីណាល់ ចូសេ តូឡេនទីណូ ឌឺ មេនដូសា (José Tolentino de Mendonça) អ្នកទទួលខុសត្រូវក្រសួងវប្បធម៌និងការអប់រំនៃសន្តអាសនៈ ត្រូវបានតែងតាំងជាសមាជិក គណៈកម្មាធិការវិនិច្ឆ័យពានរង្វាន់ Zayed Award។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ នឹងក្លាយជាសមាជិកម្នាក់នៅក្នុងចំណោមសមាជិកគណកម្មការ៦រូប។

លោកកាឌីណាល់បានមានប្រសាសន៍ថា លោកកំពុងទន្ទឹងរង់ចាំពិនិត្យមើលនិងចូលរួមកំណត់ថា នរណានឹងទទួលបាន​ឫជាម្ចាស់ជ័យលាភីនៃពានរង្វាន់ Zayed Award។

ពានរង្វាន់ Zayed Award គឺមានតម្លៃសរុប ១ លានដុល្លារ ។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្ត្ររបស់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូជាមួយ អ៊ីម៉ាំ អាល់ អាហ្សា  (Grand Imam of Al-Azhar ) ដើម្បីរួមគ្នាផ្តល់តម្លៃដល់ភាតរភាពរបស់មនុស្សជាតិ។

ក្រៅពីលោកកាឌីណាល់ខាងលើ សមាជិកនៃចៅក្រមកំណត់ម្ចាស់ពានរង្វាន់ Zayed Award នេះ គឺរួមមាន លោកស្រី ខេតឌឺរិន រូសែល (Catherine Russell) នាយកប្រតិបត្តិនៃអង្គការយូនីសេហ្វ។ លោកឆាល់ ម៉ាឃើល ( Charles Michel) អតីតប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាអតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក មូសា ហ្វាគី ម៉ាហាមាត់ ( Moussa Faki Mahamat) អតីត​ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេស​ឆាដ ​។ លោក សៃដា មីហ្សីយូយេវ៉ា (Saida Mirziyoyeva ) ប្រធានរដ្ឋបាលរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន និង​លោក មូហាម៉ាត អាបដែលសាឡាម  (Mohamed Abdelsalam ) អគ្គលេខាធិការ នៃគណកម្មការពានរង្វាន់ Zayed Award នេះផ្ទាល់៕

Daily Program

Livesteam thumbnail