កាលពីថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ អ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារថ្មីនៅក្នុងតំបន់គូស្ក៍របស់រុស្ស៊ី។ ទីក្រុងគៀវហាក់បីដូចជាបានសម្រេចចិត្តចេញទៅដណ្តើមយកមួយផ្នែកទៀតនៃទឹកដីរុស្ស៊ីនៅតំបន់ព្រំដែនជាប់ខេត្តស៊ូមីរបស់អ៊ុយក្រែន។ លោកហ៊ូសេអ៊ីន អាលីយ៉េវ អ្នកឯកទេសនៃសង្រ្គាមអ៊ុយក្រែននៅសកលវិទ្យាហ្គ្លាហ្គូវ ប្រទេសស្កុតឡែនដ៍ បានធ្វើការកត់សម្គាល់ថា ៖ “វាមិនអាចទៅរួចទេដែលនិយាយនៅពេលនេះថា អ៊ុយក្រែនចល័តកម្លាំងប៉ុន្មាននាក់សម្រាប់ការវាយប្រហារនេះ ដោយសារតែមិនមានប្រព័ន្ធទំនាក់ទំនងផ្លូវការពីទីក្រុងគៀវ។”